អ៊ុយក្រែន វាយប្រហារលើកទី២ បំផ្លាញទីតាំងផ្កាយរណប រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងកាលពីថ្ងៃ អង្គារ ថា យោធាអ៊ុយក្រែនបានវាយប្រហារជាលើកទី២ លើមជ្ឈមណ្ឌលទំនាក់ទំនងផ្កាយរណប Dubna របស់រុស្ស៊ី នៅក្នុងតំបន់មូស្គូ ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហោះសារលើ Telegram ថា ថ្ងៃនេះ ការដាក់ទណ្ឌកម្មរយៈចម្ងាយឆា្ងយរបស់យើង ប្រឆាំងនឹងរុស្ស៊ី សម្រាប់សង្គ្រាមនេះ បានទៅដល់មជ្ឈមណ្ឌលទំនាក់ទំនងអវកាស Dubna នៅក្នុងតំបន់មូស្គូម្តងទៀត ។

លោក Zelensky បានបញ្ជាក់ថា ទីតាំងនេះ មានចម្ងាយជាង ៥០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន ដែលត្រូវបានប្រើ សម្រាប់ការឈ្លបយកការណ៍ និងសម្របសម្រួលសកម្មភាពរបស់កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន ។

លោក Zelensky បានបន្ថែមថា កងកម្លាំងអ៊ុយក្រែន ក៏ទើបតែបានវាយប្រហារមជ្ឈមណ្ឌលរុស្ស៊ី ស្រដៀងគ្នាចំនួន ៤ កន្លែងនៅក្នុងតំបន់មូស្គូ និងវ្ល៉ាឌីមៀ ផងដែរ ។

បើតាម New Voice of Ukrain, ប្រធានាធិបតីអ៊ុយក្រែនរូបនេះ កាលពីសប្តាហ៍មុន បានអនុម័តយុទ្ធនាការរយៈពេល ៤០ថ្ងៃ ដើម្បីបង្ខំឱ្យរុស្ស៊ីព្រមបញ្ចប់សង្គ្រាមរបស់ខ្លួនប្រឆាំងអ៊ុយក្រែន ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី ៥ ហើយ ។

តាមរយៈយុទ្ធនាការនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា និងថាមពលរបស់រុស្ស៊ី ដោយយន្តហោះគ្មានមនុស្សបើកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលនាំឲ្យមានការខ្វះខាតប្រេងឥន្ធនៈនៅក្នុងតំបន់ជាច្រើននៃប្រទេសរុស្ស៊ី ៕

ប្រភព ៖ The New Voice of Ukrain ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner