រណសិរ្សឯកភាពឥស្សរៈ “ខ្មែរឥស្សរៈ…..
រណសិរ្សឯកភាពឥស្សរៈ “ខ្មែរឥស្សរៈ” ដឹកនាំដោយ សឺង ង៉ុកមិញ ហៅក្រៅ “អាចារ្យ មៀន” ដែលជាអាចារ្យនៅវត្តឧណ្ណាលោម។ ចាន់ សាម័យ ជាអនុប្រធាន និង ស៊ីវ ហេង ជាលេខាធិការ។ សមាជិករណសិរ្សស្ទើរតែទាំងអស់គឺជាជនជាតិខ្មែរដែលចេះនិយាយភាសាវៀតណាម។ សមាជិកភាគច្រើនជាកសិករ និងជាក្រុមនិស្សិតជាតិនិយម ដែលបានក្លាយទៅជាជនកុម្មុយនីស្តក្នុងពេលរៀនសូត្រនៅបរទេស។ និស្សិតមួយចំនួននោះរួមមាន ប៉ុល ពត, សុន សេន, ខៀវសំផន និងអៀង សារី ក្រោយមកក្លាយជាមេដឹកនាំបក្សកុម្មុយនីស្តកម្ពុជា។

______________
ប្រភព៖ ប្រវត្តិវិទ្យាថ្នាក់ទី១២
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ប្រវត្តិសាស្រ្តថ្នាក់ទី១២#រណសិរ្សឯកភាពឥស្សរៈ#ខ្មែរឥស្សរៈ