មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ចែករំលែកអំពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកនូវវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងការងារដែលក្រសួងសម្រេចបានកន្លងមក ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា សរុបប្រមាណ ៨០រូប មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ នៅទីស្តីការ ក.ប.ទ.នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូននិស្សិតទាំងអស់អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការកែទម្រង់ផ្ទៃក្នុងក្រសួងនិងការកៀរគរចំណូលថវិកាជាតិ ការពង្រឹងការងារនិយ័តកម្ម​ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍​ ការកសាងធនធានមនុស្ស ការគាំទ្រដល់ការបណ្តុះធុរកិច្ចថ្មីឌីជីថល ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល ជាពិសេស ការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលទេីបតែឈ្នះពានរង្វាន់នៅអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ​ និងការអភិវឌ្ឍកម្មវិធី DG SuperApp ព្រមទាំងសមិទ្ធផលថ្មីដែលក្រសួងសម្រេចបានផងដែរ។ ទន្ទឹមនឹងនេះ​ដែរ​ ឯកឧត្តម​ ក៏បានលេីកទឹកចិត្តឱ្យប្អូនៗនិស្សិតប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា​ និងកំណត់គោលដៅច្បាស់លាស់​ក្នុងជីវិត​ ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner