ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត តំណាងកម្ពុជា ជាហត្ថលេខី លើកិច្ចព្រមព្រៀង បង្កើត អង្គការ សហប្រតិបត្តិការ បញ្ញាសិប្បនិម្មិត ពិភពលោក
សៀងហៃ៖ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការ សម្រេច ពីរាជរដ្ឋាភិបាល កម្ពុជា ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន អញ្ជើញ ជា តំណាង ព្រះរាជាណាចក្រកម្ពុជាក្នុង ការ ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ស្ដីពីការ បង្កើត អង្គការ សហប្រតិបត្តិការ បញ្ញាសិប្បនិម្មិតពិភពលោក ដែល មាន ឈ្មោះជាភាសាអង់គ្លេសថា World Artificial Intelligence Cooperation Organization ហៅកាត់ថា WAICO។ ពិធីនេះ មាន ការ ចូលរួមចុះហត្ថលេខា ពី ប្រទេស ចំនួន ២៩ និង ប្រព្រឹត្ត ទៅក្នុង វត្តមាន របស់ តំណាង នៃ បណ្ដា អង្គការ អន្តរជាតិនានា រួមទាំង ឯកឧត្ដម Antonio Guterres អគ្គលេខាធិការ នៃ អង្គការសហប្រជាជាតិ និង នាយក ផ្នែក ។
អង្គការ នេះ ត្រូវ បាន បង្កើត ឡើងក្នុង គោលបំណង លើកកម្ពស់ នវានុវត្តន៍ ការ អភិវឌ្ឍ ការ ដាក់ឱ្យ ប្រើ និង ការ អនុវត្ត បញ្ញាសិប្បនិម្មិត សម្រាប់ វឌ្ឍនភាព និង សម្រាប់ ប្រយោជន៍រួម ពង្រីក កិច្ចសហប្រតិបត្តិការ អន្តរជាតិ លើ បញ្ញាសិប្បនិម្មិត កាត់បន្ថយ គម្លាយ បញ្ញាសិប្បនិម្មិត និង រួមគ្នា កាត់ បន្ថយ និង ឆ្លើយតប នឹង ហានិភ័យ និង បញ្ហាប្រឈម កើត ពី បញ្ញាសិប្បនិម្មិត៕
ដោយ៖ង៉ាន់ ទិត្យ


