វីដេអូ៖ ព្រំដែនអាចខណ្ឌចែកទឹកដី ប៉ុន្តែកម្តៅនៃសង្គ្រាមមិនអាចខណ្ឌចែកការឈឺចាប់របស់ភាគីទាំងសងខាងបានឡើយ។

ព្រំដែនអាចខណ្ឌចែកទឹកដី ប៉ុន្តែកម្តៅនៃសង្គ្រាមមិនអាចខណ្ឌចែកការឈឺចាប់របស់ភាគីទាំងសងខាងបានឡើយ។ ថ្ងៃនេះ គឺមានរយៈពេល១ឆ្នាំគត់ នៃថ្ងៃឈ្លានពានទាំងកំរោលពីសំណាក់យោធាថៃ មកក្នុងដែនអធិបតេយ្យភាពកម្ពុជា។ រូបភាពដ៏ព្រៃផ្សៃជាប្រវត្តិសាស្ត្រដែលបន្សល់ទុកនេះ មិនមែនមានត្រឹមតែស្នាមប្រេះឆានយោបាយនោះទេ ប៉ុន្តែគឺជាសោកនាដកម្មរបស់ប្រជាជនស្លូតត្រង់ទាំងសងខាងគឺមានទម្ងន់ធ្ងន់ និងឈឺចាប់ដូចគ្នាបេះបិទ។ ទាហានដែលឈរជើងនៅខ្សែត្រៀមជួរមុខ ក៏មានគ្រួសារ កូន ប្រពន្ធ កំពុងរង់ចាំដោយក្តីបារម្ភឥតឧបមានៅឯផ្ទះ។ សង្គ្រាមមិនដែលផ្តល់អ្នកឈ្នះពិតប្រាកដនោះទេ មានតែអ្នកខាតបង់ច្រើន ឬតិចប៉ុណ្ណោះ ហើយសង្គ្រាមក៏មិនអាចបញ្ចប់សង្គ្រាមបានដែរ។

តាមរយៈបទពិសោធន៍ប្រវត្តិសាស្ត្រដ៏ជូរចត់នេះហើយ ដែលធ្វើឱ្យយើងជាអ្នកជំនាន់ក្រោយ បានយល់កាន់តែច្បាស់ពីតម្លៃពិតមិនអាចកាត់ថ្លៃបាននៃ «សន្តិភាព» និងស្មារតីឯកភាពជាតិ ដែលជាមរតកនយោបាយដ៏ថ្លៃថ្លា និងជាគ្រឹះយ៉ាងរឹងមាំដែល សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងលះបង់ សាច់ស្រស់ ឈាមស្រស់ ដណ្តើមមក និងបន្សល់ទុកឱ្យកូនខ្មែរគ្រប់រូប។ សាមគ្គីភាព ឯកភាពជាតិ មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែគឺជាអាវក្រោះការពារជាតិដ៏រឹងមាំបំផុតរបស់កម្ពុជា។

_________

ប្រភព៖ Kosal Parseth

Facebook
TikTok
Youtube
Telegram

#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ព្រំដែន#អាចខណ្ឌចែកទឹកដី#សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner