វីដេអូ៖ «កន្លែងកប់សពជនរងគ្រោះដែលជាអ្នកទោស»
«កន្លែងកប់សពជនរងគ្រោះដែលជាអ្នកទោស»
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥–១៩៧៩) មន្ទីរសន្តិសុខ ស-២១ ឬទួលស្លែង គឺជាមជ្ឈមណ្ឌលឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្មដ៏សំខាន់មួយរបស់របបខ្មែរក្រហម។ មនុស្សរាប់ម៉ឺននាក់ ត្រូវបានចោទប្រកាន់ថាជា «ខ្មាំងបដិវត្តន៍» ហើយត្រូវបានបញ្ជូនមកកាន់ទីតាំងនេះ ដើម្បីសួរចម្លើយ និងបង្ខំឱ្យសារភាព។
បន្ទាប់ពីការសួរចម្លើយរួច ជនរងគ្រោះភាគច្រើនត្រូវបានដឹកជញ្ជូនទៅកាន់វាលពិឃាតជើងឯក និងទីតាំងផ្សេងៗនៅជាយក្រុងភ្នំពេញ ដើម្បីប្រហារជីវិត ខណៈជនរងគ្រោះមួយចំនួនក៏ត្រូវបានសម្លាប់នៅក្បែរមន្ទីរស-២១ ផងដែរ។
ព្រឹត្តិការណ៍ដ៏សោកនាដកម្មនេះ បានបន្សល់ទុកនូវមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក អំពីគ្រោះថ្នាក់នៃអំពើជ្រុលនិយម អំពើហិង្សា និងការរំលោភសិទ្ធិមនុស្ស។
______________
ប្រភព៖ សាលាក្តីខ្មែរក្រហម
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ក្អែកខ្មៅ#កន្លែងកប់សព#ជនរងគ្រោះ#ជាអ្នកទោស