៧ខែឆ្នាំ២០២៦នេះ ៖ កម្ពុជានាំចេញសំបកកង់រថយន្តទទួលបានទឹកប្រាក់ជាង១ពាន់លានដុល្លារ

រយៈពេល៧ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រយន្តសរុបចំនួនជាង ៣២លាន ២០ម៉ឺនសំបកកង់ទទួលបានទឹកប្រាក់សរុបចំនួនជាង ១ ១៦១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ពុជាដែលផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។​
 
របាយការណ៍បញ្ជាក់ថា មានក្រុមហ៊ុនចំនួន ៦ ជាអ្នកផលិតសំបកកង់រថយន្តនៅក្នុងស្រុក ដើម្បីធ្វើនាំចេញទៅលក់នៅក្រៅប្រទេស គឺក្រុមហ៊ុន Newbustar (Cambodia) Tire​, ក្រុមហ៊ុន FIREMAX (CAMBODIA) TIRES, ក្រុមហ៊ុន General Tires Technology (Cambodia), ក្រុម​ហ៊ុន CART TIRE, ក្រុមហ៊ុន Wanli Tire (Cambodia) និងក្រុមហ៊ុន ZODO Tire (Cambodia)។
 
ប្រទេសសំខាន់ៗដែលក្រុមហ៊ុននាំចេញសំបកកង់រថយន្តទៅលក់រួមមាន សហរដ្ឋអាមេរិក អឺរ៉ុប ចិន អង់​គ្លេស កូរ៉េ ប្រេស៊ីល កាណាដា អេស៊ីប ម៉ាឡេស៊ី វៀតណាម អាហ្វ្រិកខាងត្បូង និងបណ្ដាប្រទេសមិនែនជាសមាជិកអឺរ៉ុប តំបន់អាស៊ាន និងកិច្ចសហប្រតិបត្តិការណ៍តំបន់អាស៊ានជាដើម។
 
ជាមួយគ្នានេះ ក្រៅពីផលិត និងនាំចេញសំបកកង់រថយន្តទៅក្រៅស្រុក ក្រុម​ហ៊ុន CART TIRE ក៏បានផលិតសំបកកង់រថយន្តសម្រាប់លក់ និងផ្គង់ក្នុងស្រុកផងដែរ។ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦នេះ ក្រុមហ៊ុនបានផលិតលក់បានចំនួនជិត ៣១ម៉ឺនសំបកកង់រថយន្ត ទទួលបានទឹកប្រាក់ចំនួន ១៤លាន ៣សែនដុល្លារផងដែរ៕

សេង បារាំង AMS

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner