លោក ត្រំា សន្យាឲ្យពលរដ្ឋម្នាក់៥ពាន់ដុល្លារ បើបក្សលោកបន្តគ្រប់គ្រងសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បានប្រកាសសន្យាផ្តល់ប្រាក់ ៥,០០០ ដុល្លារដល់ជនជាតិអាមេរិកម្នាក់ៗ ប្រសិនបើគណបក្សសាធារណរដ្ឋរក្សាបានការគ្រប់គ្រងសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
លោកប្រធានាធិបតី Donald Trump បានសន្យាថា ពលរដ្ឋអាមេរិកពេញវ័យម្នាក់ៗនឹងទទួលបានប្រាក់ចំនួន ៥,០០០ ដុល្លារពីរដ្ឋាភិបាលសហព័ន្ធ ប្រសិនបើគណបក្សសាធារណរដ្ឋរបស់លោកទទួលបានជោគជ័យក្នុងការរក្សាការគ្រប់គ្រងសភា អំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅ នាខែវិច្ឆិកាខាងមុខ។
លោក Trump បានថ្លែងទៅកាន់សមាជិកគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋ Texas ថា «ដូច្នេះ ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះ អ្នកក៏នឹងឈ្នះជាមួយយើងដែរ ហើយអ្នកនឹងទទួលបានប្រាក់ ៥,០០០ ដុល្លារ។ វាត្រូវបានគេហៅថាជា ភាគលាភ Trump ឬ Trump dividend»។
ការថ្លែងនេះធ្វើឡើងនៅពេលដែលគណបក្សសាធារណរដ្ឋកំពុងជួបការលំបាកក្នុងការស្ទង់មតិប្រកួតប្រជែងជាមួយគណបក្សប្រជាធិបតេយ្យ។
យ៉ាងណាមិញ លោក Donald Trump មិនបានបញ្ជាក់ថា ប្រាក់នោះនឹងមកពីប្រភពណានោះទេ ដោយគ្រាន់តែលើកឡើងថា «ប្រទេសរបស់យើងកំពុងរកប្រាក់ចំណូលបានយ៉ាងច្រើន»៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
