បទល្មើសនេសាទ៖ មនុស្ស ៥៤នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការរយៈពេល៨ខែឆ្នាំនេះ
រយៈពេល ៨ខែឆ្នាំ២០២៦នេះ មន្រ្តីអគ្គនាយកដ្ឋានរដ្ឋបាលជលផល បង្រ្កាបបទល្មើសនេសាទបានចំនួន ១ ៥១៨ករណី ដោយឃាត់ខ្លួនមនុស្សបានចំនួន ៥៤នាក់បញ្ជូនទៅតុលាការ ក្នុងនោះមាន ៤៧នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងការសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។
របាយការណ៍ដដែលបញ្ជាក់ថា បទល្មើសនេសាទមានការថយចុះបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ខណៈបទល្មើសភាគច្រើនកើតមាននៅតំបន់ទំនាបលិចទឹកជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ។ ឧបករណ៍នេសាទខុសច្បាប់ដែលត្រូវរឹបអូសបានមានស្បៃមុងចំនួនជាង ២ម៉ឺនពាន់មាត់របាំងស្បៃមុង សាច់អួនប្រវែងជាង ៤០ម៉ឺនម៉ែត្រ និងឧបករណ៍ឆក់ត្រីចំនួន ៣០៣គ្រឿងផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីក្រសួងកសិកម្មសហការជាមួយនាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង អធិការដ្ឋានជលផល និងសហគមន៍នេសាទ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី ដោយរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ លបកន្ទុយកណ្តុរ ៣៥គ្រៀង លូស្បៃមុង ៤០មាត់ បង្គោល ១៤០ដើម ព្រមទាំងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ ដែលស្ថិតនៅចំណុចអាងកំពីងពួយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង៕
សេង បារាំង AMS







