លោក Zelensky ថា អាមេរិកជូនដំណឹងមុនត្រឹម១នាទី ពីការបាញ់មីស៊ីលផ្លោងរុស្ស៊ី
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាង កាលពីថ្ងៃចន្ទថា អាមេរិកបានជូនដំណឹងមុនត្រឹមតែ១នាទី ពីការបាញ់មីស៊ីលផ្លោងរបស់រុស្ស៊ី ចូលទៅក្នុងទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយរបស់ The Telegraph។
បើតាមប្រភព, លោក Zelensky បានឲ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ការជូនដំណឹងដល់ទីក្រុងកៀវត្រឹមតែ ៦០វិនាទីប៉ុណ្ណោះ មុនពេលមានការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ី មកលើរដ្ឋធានីមួយនេះ កាលពីព្រឹកព្រលឹមថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។
ភាពរកាំរកូសកើតមានឡើង បន្ទាប់ពីការប្រើប្រាស់សេវាអ៊ីនធឺណិត Starlink និង Starshield របស់អ៊ុយក្រែន ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ពោលគឺក្រោយលោក Elon Musk បានស្នើគំនិតនេះ ទៅកាន់លោក Trump។
លោក Zelensky ធ្លាប់លើកឡើងថា «មនុស្សនឹងស្លាប់» ប្រសិនបើការចូលប្រើប្រាស់បច្ចេកវិទ្យានេះនៅតែបន្តត្រូវបានដាក់កម្រិត ក្នុងអំឡុងពេលនៃការវាយប្រហារពីសំណាក់រុស្ស៊ី។
ភាពតានតឹងកាន់តែខ្លាំងឡើងនេះ ក៏បានកើតឡើង បន្ទាប់ពីលោក ត្រាំ យល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញប្រេងម៉ាស៊ូតចំនួន ៣០ម៉ឺនតោនពីប្រទេសរុស្ស៊ី បើទោះបីជាមានវិធានការដាក់ទណ្ឌកម្ម ដែលលោកផ្ទាល់បានចុះហត្ថលេខាដាក់ឱ្យអនុវត្ត ពាក់ព័ន្ធនឹងការទិញប្រេងឥន្ធនៈពីតំបន់នោះក៏ដោយ។
លោក ហ្សេឡេនស្គី បានរិះគន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយចាត់ទុកកិច្ចព្រមព្រៀងនេះថាជា «ការវិនិយោគ» នៅក្នុងសង្គ្រាម៕
ប្រភព ៖ The Telegraph, ប្រែសម្រួល ៖ សារ៉ាត