កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) ជំរុញការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការបាត់បង់ធម្មជាតិ
អត្ថបទដោយ៖
ឈឹម ទីណា
យេរ៉េវ៉ាន់ ៖ កិច្ចប្រជុំ COP17 ស្តីពីជីវចម្រុះ ដែលរៀបចំនៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី កំពុងជំរុញឱ្យប្រទេសនានាពន្លឿនការអនុវត្តគោលដៅការពារធម្មជាតិ និងបញ្ឈប់ការបាត់បង់ជីវចម្រុះត្រឹមឆ្នាំ២០៣០។
ក្នុងឱកាសនេះ អាមេនី និងកូឡុំប៊ីបានប្រកាសបង្កើតសម្ព័ន្ធសកម្មភាពស្តារប្រភេទសត្វជិតផុតពូជ ដើម្បីជួយប្រទេសនានាកំណត់អាទិភាព និងរៀបចំវិធានការអភិរក្សឱ្យមានប្រសិទ្ធភាព។
ប្រទេសចំនួន ១៧ បានចូលរួមក្នុងសម្ព័ន្ធនេះ ខណៈម្ចាស់ជំនួយឯកជន និងអង្គការចំនួន៩ បានសន្យាផ្តល់ថវិកាជាង៥០០ លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីស្តារប្រភេទសត្វដែលរងការគំរាមកំហែងខ្លាំងបំផុត។
ជាមួយគ្នានេះ ការរកឃើញខ្លារខិនពែរ្សដ៏កម្រមួយក្បាលនៅប្រទេសអាមេនី បានបង្ហាញពីសារៈសំខាន់នៃការការពារជម្រក និងប្រភពចំណីរបស់សត្វព្រៃ៕
ប្រភព ៖ The Guardian
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។