ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១–២០០០)

១៩៩១ | កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២៣ តុលា៖ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។
១៩៩២ | បេសកកម្ម UNTAC
១៥ មីនា៖ អង្គការសហប្រជាជាតិចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា។
១៩៩៣ | ការបោះឆ្នោតជាតិលើកទី១
២៣–២៨ ឧសភា៖ រៀបចំការបោះឆ្នោតជាតិ និងស្តាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
១៩៩៤ | ដាក់ខ្មែរក្រហមឱ្យនៅក្រៅច្បាប់
រដ្ឋសភាអនុម័តច្បាប់ដាក់ចលនាខ្មែរក្រហមឱ្យនៅក្រៅច្បាប់។
១៩៩៥ | ការកសាងសន្តិភាព
បន្តពង្រឹងសន្តិសុខ ស្ថិរភាព និងការកសាងប្រទេសឡើងវិញ។
១៩៩៦ | ការបែកបាក់ក្នុងជួរខ្មែរក្រហម
លោក អៀង សារី និងកងកម្លាំងផ្តាច់ខ្លួនចេញពីខ្មែរក្រហម។
១៩៩៧ | វិបត្តិនយោបាយ
៥–៦ កក្កដា៖ កើតមានការប៉ះទង្គិចប្រដាប់អាវុធនៅរាជធានីភ្នំពេញ។
១៩៩៨ | ការបញ្ចប់សង្គ្រាមស៊ីវិល
ការអនុវត្តនយោបាយឈ្នះ-ឈ្នះ និងការធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហម។
១៩៩៩ | កម្ពុជាចូលជាសមាជិកអាស៊ាន
៣០ មេសា៖ កម្ពុជាក្លាយជាសមាជិកទី១០ នៃអាស៊ាន (ASEAN)។
២០០០ | ការបន្តអភិវឌ្ឍប្រទេស
ពង្រឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស #ព្រឹត្តិការណ៍សំខាន់ៗ #កម្ពុជា #ក្រោយកិច្ចព្រមព្រៀង