តម្លៃប្រេងថយចុះបន្តិច ព្រោះក្តីសង្ឃឹមលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅមជ្ឈិមបូព៌ា
បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិច នៅថ្ងៃអង្គារនេះ ដោយសារលទ្ធភាពនៃការដោះស្រាយជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និង អ៊ីរ៉ង់ បានជួយកាត់បន្ថយការភ័យខ្លាចចំពោះការរំខានដល់ការផ្គត់ផ្គង់។
តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៦៦ សេន ឬ ០,៥៧ ភាគរយ មកនៅត្រឹម ១១៥,១៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ឬ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៤៤ សេន ឬ ០,៤៣ ភាគរយ មកនៅត្រឹម ១០១,៣២ ដុល្លារ។
បើតាម CNA, ការធ្លាក់ចុះនេះបន្តិច បានកើតឡើង នៅក្រោយ១ថ្ងៃ បន្ទាប់ពីប្រទេស អារ៉ាប៊ី សាអូឌីត តួកគី និងប៉ាគីស្ថាន ដែលជាសមាជិកសម្ព័ន្ធយោធាណាតូឥស្លាម បានជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់ នៅទីក្រុងតេហេរ៉ង់ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។
ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃតម្លៃនេះ មានកម្រិតប៉ុណ្ណោះ ដោយសារលទ្ធភាពនៃសន្តិភាពនៅតែមានភាពផុយស្រួយ ខណៈដែលក្រុមហ៊ូទី ដែលគេជឿថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបន្តធ្វើការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងដ៏សំខាន់មួយ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត