“ការចុះខ្សោយ ឥទ្ធិពលបារំាង នៅឥណ្ឌូចិន (១៩៤០ – ១៩៥៤)”

– ១៩៤០>បារាំងចាញ់សង្គ្រាមអាល្លឺម៉ង់
បារាំងចាញ់សង្គ្រាមក្នុងសង្គ្រាមលោកលើកទី២ ដែលជាហេតុធ្វើឱ្យ អំណាចអាណានិគមបារាំងចុះខ្សោយ។

-១៩៤១>ជប៉ុនពង្រីកឥទ្ធិពលនៅឥណ្ឌូចិន
ជប៉ុនបញ្ជូនកងទ័ពចូលឥណ្ឌូចិន នឹងបង្កើនការគ្រប់គ្រងយោធា ដែលធ្វើឱ្យឥទ្ធិពលបារាំងត្រូវបានកាត់បន្ថយ។

-១៩៤១>បង្កើតចលនាវៀតមិញ (Viet Minh)
ចលនាវៀតមិញត្រូវបានបង្កើតឡើងនៅវៀតណាម ដើម្បីតស៊ូ ប្រឆាំងការគ្រប់គ្រងបរទេស និងទាមទារឯករាជ្យ។

-មីនា១៩៤៥>ជប៉ុនលុបបំបាត់រដ្ឋបាលអាណានិគមបារាំង
ជប៉ុនធ្វើរដ្ឋប្រហារយោធា បំបាត់រដ្ឋបាលអាណានិគមបារាំង និង ដកហូតអំណាចរបស់មន្ត្រីបារាំងនៅឥណ្ឌូចិន។

-សីហា ១៩៤៥>ជប៉ុនចាញ់សង្គ្រាម
ជប៉ុនចាញ់សង្គ្រាមលោកលើកទី២ បង្កើតឱកាសថ្មីសម្រាប់ចលនា ជាតិនិយមក្នុងការទាមទារឯករាជ្យ។

-ធ្នូ ១៩៤៦>សង្គ្រាមឥណ្ឌូចិន
សង្គ្រាមរវាងបារាំង និងវៀតមិញបានផ្ទុះឡើង ដោយបារាំង ព្យាយាមស្តារអំណាចអាណានិគមឡើងវិញ។

-៩ វិច្ឆិកា ១៩៥៣>កម្ពុជាទទួលបានឯករាជ្យ
ព្រះបាទនរោត្តម សីហនុ ទទួលបានជោគជ័យក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីបារាំង។

-ឧសភា ១៩៥៤>បារាំងបរាជ័យនៅសមរភូមិ ង្វៀនបៀនភូ
កងទ័ពបារាំងបានចាញ់កងកម្លាំងវៀតមិញនៅសមរភូមិខៀនបៀនភូ ដែលជាចំណុចរបត់ដ៏សំខាន់នៃអាណានិគមបារាំងនៅឥណ្ឌូចិន។

-កក្កដា ១៩៥៤>កិច្ចព្រមព្រៀងហ្សឺណែវ
កិច្ចព្រមព្រៀងហ្សឺណែវបានបញ្ចប់អរិភាពនៅឥណ្ឌូចិន និងទទួល ស្គាល់ឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ឡាវ និងវៀតណាម។

ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត

Facebook
TikTok
Youtube
Telegram

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ការចុះខ្សោយ #ឥទ្ធិពលបារំាង #នៅឥណ្ឌូចិន

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner