ជំរុញសហគ្រាសកម្ពុជាឆ្ពោះទៅកាន់ស្វ័យប្រវត្តិកម្ម! AI Nexus ចាប់ដៃគូវិនិយោគ $500,000 ជាមួយ NEXJARVIS Global បង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា AI សម្រាប់សហគ្រាស

(ភ្នំពេញ)៖ ក្រុមហ៊ុន AI Nexus (Cambodia) និងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ NEXJARVIS Global បានសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគយុទ្ធសាស្ត្ររួមគ្នាក្នុងទំហំទឹកប្រាក់ ៥០ ម៉ឺនដុល្លារអាមេរិក ($500,000) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ The Peninsula Phnom Penh ដើម្បីនាំយកបច្ចេកវិទ្យា AI ពិភពលោកមកជួយកាត់បន្ថយការចំណាយ និងពន្លឿនល្បឿនប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា។


ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំធុរកិច្ច និងអ្នកវិនិយោគជាន់ខ្ពស់រួមមាន៖ ឧកញ៉ា អ៊ុច សោភ័ណ, ឧកញ៉ា គីម ងួន, ឧកញ៉ា ឡុង នីរ៉ុន និង លោក តាន់ ពុទ្ធារ័ត្ន (តំណាង ARTIBINE Trust), លោក Kam Chin Seng (ស្ថាបនិក និង CTO នៃ NEXJARVIS Global) និង លោក ឌឿក តារាវុធ (នាយកគ្រប់គ្រង AI Nexus Cambodia) ព្រមទាំងអគ្គនាយកក្រុមហ៊ុន និងប្រធានសមាគមធុរកិច្ចប្រមាណ ៥០ រូប។


នៅក្នុងឱកាសនោះ ក្រុមហ៊ុន NEXJARVIS Global បានប្រគល់ស្លាកអាជ្ញាបណ្ណ និងវិញ្ញាបនបត្របច្ចេកវិទ្យាជាផ្លូវការជូនដល់ AI Nexus ធ្វើជាមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សផ្នែក AI សម្រាប់សហគ្រាសនៅកម្ពុជា។ តាមរយៈមជ្ឈមណ្ឌលនេះ អាជីវកម្មក្នុងស្រុកអាចផ្លាស់ប្តូរពីការងារធ្វើដោយដៃ ទៅជាលំហូរស្វ័យប្រវត្តិកម្ម និងភ្នាក់ងារ AI Agents សម្រាប់គ្រប់ផ្នែក (ទីផ្សារ រដ្ឋបាល គណនេយ្យ ធនធានមនុស្ស សេវាកម្មអតិថិជន លក់ និងគ្រប់គ្រងស្ដុក) ដូចជាការប្រើប្រាស់ប្រព័ន្ធ OCR អានវិក្កយបត្រ ៥០ សន្លឹកក្នុង ៣០ វិនាទី និងប្រព័ន្ធ Voice AI ស្តាប់សារសំឡេងភាសាខ្មែរតាម Telegram ដើម្បីចេញវិក្កយបត្រភ្លាមៗ។


ទំនាក់ទំនងព័ត៌មានបន្ថែម៖ 081 853 888 | Telegram៖ https://t.me/+85577588333

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner