ប្រវត្តិខ្លះៗរបស់អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី លោកស្រី Mushikiwabo
គីហ្គាលី ៖ លោកស្រី Louise Mushikiwabo កើតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៦១ ក្នុងទីក្រុងគីហ្គាលី រដ្ឋធានីនៃប្រទេសរវ៉ាន់ដា បច្ចុប្បន្នអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីរូបនេះមានវ័យ ៦៥ ឆ្នាំ ។
លោកស្រី Mushikiwabo គឺជាអ្នកនយោបាយដ៏លេចធ្លោមួយរូប និងអ្នកការទូតជនជាតិរវ៉ាន់ដា ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ហៅកាត់ (OIF) ចាប់តាំងពីឆ្នាំ ២០១៩ មក ។
លោកស្រី Mushikiwabo បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសពី សាកលវិទ្យាល័យជាតិរវ៉ាន់ដា និងថ្នាក់អនុបណ្ឌិតផ្នែកភាសា និងការបកប្រែពី សាកលវិទ្យាល័យ Delaware នៅសហរដ្ឋអាមេរិក ។ លោកស្រីអាចនិយាយបាន ៣ ភាសា រួមមានភាសាបារាំង អង់គ្លេស និងរវ៉ាន់ដា ។
លោកស្រី Mushikiwabo ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០១៨ និងចូលកាន់តំណែងនៅឆ្នាំ ២០១៩ ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីម្តងទៀតនៅឆ្នាំ ២០២២ ។
មុនពេលដឹកនាំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកស្រី Mushikiwabo ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលរវ៉ាន់ដា ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០០៩ ។
លោកស្រី Mushikiwabo ក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវ៉ាន់ដា ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ ផងដែរ ៕
ប្រភព ៖ Rwanda Link ប្រែសម្រួល ៖ ឈឹម ទីណា

