រដ្ឋមន្ត្រីការពារជាតិ៖ សមយុទ្ធនាគមាសឆ្នាំ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ពុំមានគោលបំណងគំរាមកំហែង ​​​ឬបង្កការប៉ះពាល់ដល់ប្រទេសទី៣ណាមួយឡើយ

ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា  សមយុទ្ធនាគមាសឆ្នាំ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ពុំមានគោលបំណងគំរាមកំហែង ​​​ឬបង្កការប៉ះពាល់ដល់ប្រទេសទី៣ណាមួយឡើយ។  ផ្ទុយទៅវិញ គឺជាការរួមចំណែកប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងនាមជាចំណែកមួយរបស់ពិភពលោកដល់ការពង្រឹងនូវសន្តិសុខរួម និងការជួយសង្គ្រោះមនុស្សធម៌។ ការបញ្ជាក់នេះ ក្នុងពិធីបើកសមយុទ្ធនាគមាស–ឆ្នាំ២០២៦នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ 

ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា​ បានបន្តថា សមយុទ្ធនាគមាសឆ្នាំនេះ ពិសេស និងលេចធ្លោជាងឆ្នាំមុន ព្រោះមានការប្រើប្រាស់នាវាចម្បាំង ឧទ្ធម្ភាគចក្រ ដ្រូន កាំភ្លើងធំ ប្រព័ន្ធបញ្ជាការទំនើប រថពាសដែក និងធ្វើទាំងលើគោក លើដែនសមុទ្រ និងអាកាស។​

ចំណែកឧត្ដមនាវីទោ LIU SUMIN មេបញ្ជាការកងទ័ពជើងទឹកទីក្រុងក្វាងចូវ ប្រកាសថា ប្រទេសចិននិងកម្ពុជាសុទ្ធតែ ជាប្រទេសសំខាន់ៗ និងកំពុងតែស្រឡាញ់សន្តិភាព ដូច្នេះសមយុទ្ធនេះធ្វើឡើងមិនដើម្បីគំរាមកំហែងដល់សន្តិភាពឡើយ។ ការរៀបចំសមយុទ្ធរួមគ្នានាគមាស ប្រកាន់ខ្ជាប់ប្រធានបទសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ខ្លឹមសារមិនសំដៅទៅលើភាគីទី៣ ណាទេមិនពាក់ព័ន្ធជាមួយនឹងស្ថានភាពក្នុងតំបន់ ឬបញ្ហារសើបណាមួយទេ។ មេរៀនក្នុងសមយុទ្ធត្រូវបានរៀបចំឡើង ផ្ដោតទៅលើប្រធានបទសន្តិសុខជាក់ស្ដែងពោលគឺប្រយុទ្ធប្រឆាំងនិងភេរវកម្ម និងចោរសមុទ្រ និងផ្ដោតសំខាន់ទៅលើសកម្មភាពមនុស្សធម៌។ 

សមយុទ្ធនេះមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីតាំង៣ផ្សេងគ្នា គឺនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ និងនៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត។ នៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ និងមានប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាទំនើប និងការងារមនុស្សធម៌និងការសង្គ្រោះផងដែរ។

សមយុទ្ធនេះមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីតាំង៣ផ្សេងគ្នា គឺនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ និងនៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត។

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិនៃព្រះរាជា ណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំ សមយុទ្ធរួមគ្នាក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌» ដែលនឹងប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃចាប់ពីចុងខែវិច្ឆិកា ដល់ដើមខែធ្នូ ឆ្នាំ២០២៦។ 

សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កម្ពុជា–ចិនការផ្លាស់ប្តូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹងចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ប្រតិបត្តិការនេះ ក៏ផ្តោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះផងដែរ។ 

ចំពោះទីកន្លែងនិងកាលបរិច្ឆេទ៖ ទី១ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហាន ចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ទី២ សមយុទ្ធលើសមុទ្រ និងអាកាស នៅមូលដ្ឋានសមុទ្ររាម មូលដ្ឋាមទ័ពអាកាសកងកេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ 

ក្នុងអំឡុងពេលសមយុទ្ធ នឹងមានការប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ជ្រន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាព ការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធផងដែរ។ 

ដើម្បីឱ្យកិច្ចដំណើរការសមយុទ្ធខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសុវត្ថិភាពខ្ពស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែតំបន់ សមយុទ្ធ មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភិតភ័យចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់គ្រាប់ពិត ក្នុងអំឡុងពេលហ្វឹកហ្វឺននេះ៕

ដោយ៖ពលជ័យ

ads banner