ព្យុះខ្លាំងនៅអាមេរិក បង្កទឹកជំនន់ និងរំខានដល់ការធ្វើដំណើរក្នុងឱកាសបុណ្យ Thanksgiving

វ៉ាស៊ីនតោន ៖ ព្យុះដ៏ខ្លាំងបានវាយប្រហារតំបន់ Midwest និងភាគឦសាននៃសហរដ្ឋអាមេរិក ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោក និងទឹកជំនន់តាមតំបន់ឆ្នេរ បណ្តាលឱ្យមានការរំខានដល់ការធ្វើដំណើរយ៉ាងទូលំទូលាយ ក្នុងឱកាសបុណ្យ Thanksgiving។

បើតាម BBC, កាលពីថ្ងៃព្រហស្បតិ៍ ជើងហោះហើរចំនួន ៤៦០ ត្រូវបានលុបចោល និង ២,៥០៨ ជើងត្រូវបានពន្យារពេល ខណៈគ្រួសារជិត ១ លានគ្រួសារ បានជួបបញ្ហាដាច់ចរន្តអគ្គិសនី។

រដ្ឋ New Jersey និង NewYork បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ដោយសារទឹកជំនន់ និងខ្យល់បក់ខ្លាំង។

នៅតំបន់ឆ្នេរភាគខាងលិច កម្ពស់ទឹកជំនោរនៅរដ្ឋ California បានកើនលើស ៨ ហ្វីត ឬ ២,៤ ម៉ែត្រ ក្នុងតំបន់ខ្លះ បង្កឱ្យមានការលិចលង់ និងរំខានដល់សេវារថភ្លើងតាមឆ្នេរ។

អាជ្ញាធរឧតុនិយមក៏បានព្រមានពីព្យុះបន្ថែម ដែលអាចនាំមកនូវភ្លៀង ព្រិលនៅតំបន់ភ្នំ និងខ្យល់ខ្លាំងនៅតំបន់ឆ្នេរប៉ាស៊ីហ្វិក៕

ប្រភព ៖ BBC

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner