រថយន្តកុងតឺន័របើកបុកម៉ូតូមួយគ្រឿង ហើយកិនបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់មួយរំពេច រួចបើករត់បាត់

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌ ខណះកំពុងតែជិះម៉ូតូមួយគ្រឿងលើដងផ្លូវត្រូវកុងតឺន័របើកមកពីក្រោយបុកបណ្តាលឲ្យដួល រួចកិនពីលើ ហើយបើកគេចខ្លួនបាត់ស្រមោល។
    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។
    ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ហ៊ាន ហ៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើត នៅភូមិដំណាក់ព្រីងខាងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
     តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AC-5665 បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកមកពីក្រោយស្របទិសដៅគ្នា បានជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យដួល ដោយជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេចនៅនិងកន្លេងកើតហេតុយ៉ាងអាណោចអាធម៌ រីឯរថយន្តបង្កបានបន្តែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នរង់ចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់ទុកប្រគល់ជូនវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ខប្រគល់ជូនសាច់ញាត្តយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner