ដំណើរបំពេញទស្សនកិច្ចរឹតចំណងមិត្តភាពសាម គ្គីភាពរបស់គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម នៅលើទឹកដីខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

  នៅព្រឹកថ្ងៃទី២៣ខែមីនានេះ គណៈប្រតិភូ នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារីកងទ័ពស្ម័គ្រចិត្តវៀតណាម និងកន្លែងតម្កល់អដ្ឋិ ធាតុ ដែលស្ថិតនៅក្នុងទីលាន វិមានអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម ខេត្ត បាត់ដំបង នៅក្នុងពិធីនេះក៏មានវត្តមានរបស់ ឯ.ឧ ច័ន្ទ សុផល ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សខេត្ត និងជា  អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបងព្រមទាំងវត្តមាន ឯ.ឧ លោកជំទាវ អនុប្រធានគ ណបក្សខេត្ត សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត,
ឯ.ឧ អភិបាល-អភិបាលរងខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំស្ថាប័នមន្ទីរ អង្គភាពកងកម្លាំងប្រដាប់អាវុធជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធ។

     នៅវេលាព្រឹកថ្ងៃដដែលនេះផងដែរគណៈប្រតិ ភូគណៈកម្មាធិការគណបក្សកុម្មុយនិស្តវៀតណាម ក៏បានទទួលការស្វាគមន៍ពីថ្នាក់ដឹកនាំជាន់ខ្ពស់
នៃគណបក្សប្រជាជនខេត្តបាត់ដំបង ដើម្បីផ្តល់នូវកិច្ចជំនួបពិភាក្សាការងារមួយចំនួន រវាងភាគីនៃគណៈប្រតិភូគណៈកម្មាធិការគណបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកវរៈសេនីយ៍ឯក ទ្រិញ្រិវិញផា និងភាគីគណបក្សប្រជាជនកម្ពុជាខេត្ត បាត់ដំបង ដឹកនាំដោយឯ.ឧ ច័ន្ទ សុផល ប្រធានគណបក្សខេត្ត។
 
      កិច្ចជំនួបពិភាក្សានេះភាគីទាំង២ផ្តោតសំខាន់ដើម្បីរំលឹកពីអនុស្សាវរីយ៍នៃដំណាក់កាលរួមសហការគ្នារវាងកងទ័ពស្ម័គ្រចិត្តវៀតណាមជាមួយរណ សិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីធ្វើការរំដោះ ប្រទេស និងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុលពត ទទួលបានជ័យជម្នះ នាថ្ងៃ៧ មករា
១៩៧៩ ក៏ដូចជានៅក្នុងដំណាក់កាលបន្តបន្ទាប់ទៀត ដែលគឺជាបុព្វបទដ៏សំខាន់ រួមចំណែកដល់សន្តិភាព។ ភាគីទាំង២ នៅតែរំលឹកនិងចងចាំមិន
ភ្កេចឡើយ គ្រប់ពេលគ្រប់វេលានូវអនុស្សាវរីយ៍ដ៏អង់អាចក្លាហានរបស់កងទ៏ពប្រជាជនវៀតណាមអ្នកជំនាញការវៀតណាម បានប្រកៀកស្មាគ្នារួមលេណដ្ឋានតែមួយក្នុងការការពារស្តារ និងកសាងប្រទេសឡើងវិញពីបាតដៃទទេរ។ រយៈពេល៤០ ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក ម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយ ករដ្ឋមន្ត្រី និងការដាក់ចេញ នូវ គោលនយោបាយ
ឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ប្រជាជនកម្ពុជាបានប្រែមុខ ប្រែមាត់ថ្មី ក្រោមម្លប់សន្តិភាព។ ជាពិសេស ប្រជា ជនក្នុងខេត្តបាត់ដំបង កំពុងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត មានជីវភាពប្រសើរឡើងព្រម ទាំងទទួលបាននូវសមិទ្ធផលរូបវ័ន្តសង្គម និងការ អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ។

        នៅក្នុងដំណើរបំពេញទស្សនកិច្ច ដើម្បីរឹតចំ ណងមិត្តភាពសាមគ្គីភាពរបស់គណបក្សកុម្មុយនិ ស្តវៀតណាមនៅលើទឹកដីនៅខេត្តបាត់ដំបង រយៈ ពេល០២ថ្ងៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ខែមីនា ២០១៩ ដែលដឹកនាំដោយ លោកវរៈសេនីយឯក ទ្រិញ វិញផា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការទំ
នាក់ទំនង អតីតជំនាញការវៀតណាម និងជា អនុ ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា  ព្រមទាំងសមាជិកគណៈប្រតិភូវៀតណាម សរុបចំនួន ៨២រូប។នៅដំណើរទស្សនកិច្ច របស់គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ត្រូវបានទទួលការស្វា គមន៍យ៉ាងកក់ក្តៅនិងប្រកបដោយភាពស្និទ្ធស្នាលពី ឯ.ឧ អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជា អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុម ប្រឹក្សាខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីបក្សមួយចំនួន បានអមដំណើរប្រតិភូ ពេលមកដល់ទឹកដីខេត្តបាត់ដំបង និងបានជូន ដំណើរប្រតិភូ ដើម្បីទស្សនាក្នុងខេត្ត នៅថ្ងៃដំបូង ដូចជា៖ទស្សនាសារមន្ទីរជាតិខេត្ត, អាគារបុរាណសាលាខេត្ត (សម័យលោកម្ចាស់), និងបានជួបសំ ណេះសំណាលជាមួយថ្នាក់ដឹកនាំកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបងផងដែរ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner