កម្ពុជា និងមូលនិធិសកល បានសម្រេចគោលដៅដ៏ធំធេងរួមគ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ និងកំពុងបន្តនៅក្នុងទិសដៅមួយដ៏ត្រឹមត្រូវ

អត្ថបទដោយ៖
Kien Sereyvuth

នៅសណ្ឋាគាររ៉ាហ្វល ឡឺ រ៉ូយ៉ាល់ នៅព្រឹកថ្ងៃពុធទី២០ ខែមីនា ឆ្នាំ២០១៩ មានសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានប្រចាំឆ្នាំ២០១៩ នៃការវាយតម្លៃ ក្នុងពេលអនាគតប្រចាំប្រទេស របស់មូលនិធិសកល នៅកម្ពុជា លើកទី២ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី  អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រុមវាយតម្លៃបច្ចេកទេសគំរូ ស្ថានទូតអាល្លឺម៉ង់ ធនាគារពិភពលោក និងតំណាងអង្គការUNAIDS ចូលរួមផងដែល។

សិក្ខាសាលាមានគោលបំណង ៖ ១)បង្ហាញទិដ្ឋភាពទូទៅ នៃសកម្មភាពក្នុងការវាយតម្លៃក្នុងពេលអនាគតប្រចាំប្រទេស របស់មូលនិធិសកលនៅឆ្នាំ២០១៨ ។ ២)បង្ហាញនូវការសំយោគលទ្ធផលគំរូធុរកិច្ចរបស់មូលនិធិសកល នៅបណ្តាប្រទេស ដែលធ្វើការវាយតម្លៃក្នុងពេលអនាគតប្រចាំប្រទេសទាំង៨។ ៣)បង្ហាញអំពីដំណើរការនៃការវាយតម្លៃ និងការប៉ាន់ប្រមាណឥទ្ធិពលនៃលទ្ធផលការវាយតម្លៃក្នុងពេលអនាគតប្រចាំប្រទេសកម្ពុជា។ ៤)ផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធក្នុងប្រទេសធ្វើការសំណេះសំណាលលើបញ្ហាអាទិភាព សម្រាប់ឆ្នាំ២០១៩ ។ ៥)ផ្តល់សុពលភាព និងកែសម្រួលបញ្ហាអាទិភាពដែលបានស្នើឡើងសម្រាប់ឆ្នាំ ២០១៩ និង៦)ជួយអ្នកពាក់ព័ន្ធឱ្យទទួលយកចំណែក។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានមានប្រសាសន៍ថា កាលពី២ឆ្នាំមុន ក្រុមប្រឹក្សាភិបាលរបស់មូលនិធិសកល តាមរយៈក្រុមវាយតម្លៃបច្ចេកទេសគំរូ (Technical Evaluation Reference Group) បានស្នើឱ្យមានការវាយតម្លៃក្នុងពេលអនាគតប្រចាំប្រទេស ដើម្បីផ្តល់នូវអនុសាសន៍គ្រប់ជ្រុងជ្រោយមួយនៃការអនុវត្ត និងផលប៉ះពាល់នៃយុទ្ធសាស្រ្ត របស់មូលនិធិសកលនៅឆ្នាំ២០១៧-២០២០  “ការវិនិយោគដើម្បីបញ្ចប់ការឆ្លងរាលដាល”។ សកម្មភាពនេះកំពុងបន្តនៅក្នុងប្រទេស៨ ហើយយើងមានភ័ព្វវាសនា និងកិត្តិយសដែល   កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំងនោះ។ 

ឯកឧត្តមបន្តថា ការវាយតម្លៃក្នុងពេលអនាគតប្រចាំប្រទេស បានប្រតិបត្តិការក្នុងប្រទេសកម្ពុជាអស់រយៈពេល២ឆ្នាំ ហើយ មកដល់ពេលនេះ នៅក្នុងបរិយាកាសមួយដែលត្រូវបានផ្លាស់ប្តូរ និងវិវឌ្ឍន៍។ ក្នុងឋានៈជាអ្នកទទួលជំនួយផ្ទាល់ថ្មី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដើរតួនាទីថ្មី និងការទទួលខុសត្រូវថ្មី រួមជាមួយក្រសួងសុខាភិបាល។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ ថា កម្ពុជា និងមូលនិធិសកល បានសម្រេចគោលដៅដ៏ធំធេងរួមគ្នា ក្នុងទសវស្សរ៍កន្លងមក ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ និងកំពុងបន្តនៅក្នុងទិសដៅមួយដ៏ត្រឹមត្រូវ តាមរយៈភាពជាដៃគូ ការរាប់រកគ្នា និងសហប្រតិបត្តិការ ប្រទេសកម្ពុជាកំពុងខិតទៅជិតដល់គោលដៅក្នុងការប្រយុទ្ធ នឹងមេរោគអេដស៍ របេង និងគ្រុនចាញ់ហើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner