អ្នកវិទ្យាសាស្រ្តអះអាងថា នឹងបញ្ចេញរូបភាពពិតនៃប្រហោងខ្មៅយក្សលើកដំបូងបំផុត នៅឆ្នាំ២០១៩នេះ

សហរដ្ឋអាម៉េរិក៖ ក្នុងពេលដ៏ខ្លីខាងមុខ យើងទាំងអស់គ្នានឹងអាចមើលឃើញរូបភាពពិតដំបូងបំផុតមិនធ្លាប់មាននៃប្រហោងខ្មៅយក្ស (Super Massive Black Hole) ដែលកំពុងពួនសម្ងំនៅកណ្តាលបេះដូងរបស់លំហកាឡាក់ស៊ី នេះបើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្រ្ត។

ប្រធានដឹកនាំគម្រោងស្រាវជ្រាវខាងលើនេះ គឺលោក ហ្ស៊ឺភើត ដូលេមែន បានបញ្ជាក់ថា រូបលោក និងក្រុមការងារមានសុទិដ្ឋិនិយមខ្ពស់ថា ការបង្កើតរូបភាពពិតជាលើកដំបូង នៃប្រហោងខ្មៅ (Black Hole) នឹងទទួលបានជោគជ័យ ស្របពេលដែលកិច្ចការគ្រប់យ៉ាងជិតរួចរាល់ជាស្ថាពរហើយ។

លោកបានសង្កត់ធ្ងន់ថា រូបភាពដំបូងទាំងនេះ នឹងត្រូវបានបញ្ចេញជាផ្លូវការក្នុងឆ្នាំ២០១៩នេះ ដោយពួកវាគឺជាសមិទ្ធផលបានមកពីកិច្ចប្រឹងប្រែងជាសកល ក្នុងការបង្កើតបណ្តាញតេឡេស្កូបនិម្មិតមួយ (Virtual Telescope) ទំហំប៉ុនផែនដី ហៅថា អ៊ីវេន ហឺរីហ្សូន តេលេស្កុប (Event Horizon Telescope) ដើម្បីថតយករូបភាពប្រហោងខ្មៅធំៗដែលនៅជិតៗ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner