សម្តេចតេជោថ្លែងអំណរគុណចំពោះសកលវិទ្យាល័យគ្រើក ដែលបានសម្រេចផ្តល់ដល់ សម្តេចនូវសញ្ញាបត្របណ្ឌិតកិត្គិយសផ្នែកទំនាក់ទំនងនយោបាយ នាពេលនេះ
សម្តេច បានសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមប្រឹក្សាសកលវិទ្យាល័យ ពិសេសឯកឧត្តមបណ្ឌិត សាស្រ្ដាចារ្យ ក្រាស៊ែ ឆាណាវង្ស ប្រធានសកលវិទ្យាល័យ គ្រើក គណៈគ្រប់គ្រុង សាស្រ្ដាចារ្យ និងតំណាងនិស្សិតនៃសកលវិទ្យាល័យ គ្រើក ដែលកំពុងមានវត្តមាននៅទីនេះ បានធ្វើការសិក្សាស្រាវជា្រវអំពីប្រវត្តិការតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំង សមិទ្ធផលជាច្រើនដែលសម្តេច សម្រេចបានដោយជោគជ័យជួូនជាតិមាតុភ្លូមិ ជាពិសេសការដាក់ចេញ នូវនយោបាយឈ្នាះ- ឈ្នះ ដើម្បីបពា្ចប់សង្គាមរ៉ាំរ៉ែជាស្ថាពរ ធ្វើឱ្យកម្ពុជាមានសុខ សន្តិភាព និងការអភិវឌ្ឍលើគ្របរិស័យរហ្វត មកដល់បច្ចុប្បន្ននេះ។ ជាការពិត មោទនភាពដែលសម្តេចមាននៅពេលនេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា បុព្វហេតុជាតិមាតុភូមិ តែងតែគំាំទ្រ និងជឿជាក់លើរូបសម្តេចនិងគណបក្សប្រជាជនកម្ពុជា ក្នុងការដីកនាំប្រទេសកន្លងមក។
ជាក់ស្តែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានប្រជាជនច្ចលរួមបោះឆ្នោតរហតដល់ ជាង៨៣% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោត បានចេញទៅបោះឆ្នោត ជាមួយនឹងទីកមុខសប្បាយរីករាយគ្រប់ៗគ្នា ធ្វើឱគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទីកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នេះ ដើម្បីឱ្យសម្តេច និងគណបក្សប្រជាជនបានបន្ត ដីកនាំប្រទេសជាតិតទៅមុខទៀត ជាពិសេសគីការថែរក្សា និងការការពារសុខសន្តិភាពដែលកំពុងមាន ដើម្បីធ្វើកាអភិវឌ្ឍប្រទេស ជាតិឱ្យកាន់ តែរីកចម្រើនលើគ្រប់វិស័យជារៀងរហូត។
សម្តេចបន្តថា សញ្ញាបត្រកិត្តិយសដែលបានទទួលនេះក៏បានឆ្លុះបញ្ចាំង អំពីចំណងមិត្តភាពកាន់តែរឹងម៉ាំរវាងប្រជាជន និងប្រទេសយើងទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលកំពុងរីកធំធាត់ជាលំដាប់ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍធនធានមនុស្ស។ សម្តេចថាសញ្ញបត្រនេះ គីពិតជាមានអត្ថន័យសម្រាប់ រូបសម្តេច និងប្រជាជនកម្ពុជា។ កម្ពុជាទើបទទួលបានសុខសន្តិភាព រយៈពេល ប៉ុន្មានឆ្នាំប៉ណ្ណោះ គឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃ ចុងក្រោយដែលសង្គាមរុាំរ៉ែត្រូវបានបញ្ចប់ទាំងស្រុងតាមរយៈ នយោបាយ ឈ្នះ-ឈ្នះ ដែលសម្រេចបានមកដោយ កម្ពុជាខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ និងដោយគ្មានការបង្គាប់បញ្ជាពីខាងក្រៅ ហើយកម្ពុជាបានរូបរួមគ្នា ជាឆ្លុងមួយមានឯកភាពជាតិ ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្រ្ដលើកដំបូងបំផុត ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង៥០០ឆ្នាំកន្លងមក។
សម្តេចថា បច្ចុប្បន្នកម្ពុជាបានសាងសង់ វិមានឈ្នះ-ឈ្នះ ដែលមានអត្ថន័យជាប្រវត្តិសាស្រ្ដគីការបញ្ចប់សង្គ្រាមជាស្ថាពរ និងតំណាង ឲ្យកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ ហើយ បានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិច្រើនឥតគណនា សម្រាប់កូនចៅ ជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ដកម្ពុជា សម្តេចបញ្ជាក់ថា បន្តាប់ពីកម្ពុជាទទួលបានសុខសន្តិភាព ពេញលេញនៅចុង ឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការីវកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈ ពេលជិត២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ផ្នាក់ ជាប្រទេសដែលមានកំណើន សេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ លើពិភពលោកដោយសម្រេចបានកំណើនជាមធ្យមជាង៧ %ក្ នុង១ឆ្នាំ តាមរយៈការរីកចម្រើនជាបន្តបន្តាប់លើវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ដោយឡែក រចនាសម័្ពន្ធសេដ្ឋកិច្ច កម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេសដែលពីងផ្អែកលើវិស័យកសិកម្ម ទៅជា ប្រទេសដែលពីងផ្អែកសំខាន់លើវិស័យឧុស្សាហកម្ម និងសេវាកម្ម៕









