សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារបន្តឆ្នាំ២០១៩ កងពលតូចអន្តរាគមន៍លេខ១៤

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ កងពលតូចអន្តរគមន៍លេខ១៤ កងទ័ពជើងគោក ស្ថិតនៅភូមិបាយឃ្លះ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងរយោធាសន្តិសុខប្រចាំឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនលើកទិសដៅការងារអនុវត្តន៍បន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក អមដំណើរដោយឯកឧត្តម នាយទាហានជាន់ខ្ពសចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក អភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តម  ខូយ រីដា និងមានការចូលរួមមេបញ្ជាការ មេបញ្ជារការគ្របណ្តាកងឯកភាពចំណុះកងពលតូចអន្តរាគមន៍លេខ១៤ កងនគបាល កងរាអវុធហត្ថ អាជ្ញាធរ ប្រមាណ២៣០នាក់ បានចូលរួមក្នុងប្រជុំនេះ។

ឯកឧត្តម ឧត្តសេនីយ៍ទោ គឹម សេងងួន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានថ្លែងថា កងពលតូចអន្តរាគមន៍លេខ១៤ បានចូលរួមអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមកំណែរទម្រង់លើគ្រប់វស័យទទួលបានលទ្ធផលល្អជាបន្តបន្ទាប់តាមបទបញ្ជាររបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការនៃ ខ ភ ម មេបញ្ជាការកងទ័ពជើងគោកបានដាក់ចុះ។ ចូលរួមគោនយោបាយរួមសហការជាមួយអាជ្ញាធដែនដី ភូមិ ឃុំ មានសុវត្ថិភាព ត្រៀមកម្លាំងចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សងៗ។ បន្ទាប់ពីរបាយការណ៍ដែលអានដោយឯកឧត្តម ឧត្តសេនីយ៏ត្រី ម៉ម សុខា មេបញ្ជាការរងកងពលតូចអន្តរាគមន៏លេខ១៤ បានបង្ហាញឲ្យឃើញនូវទូរលេខជាក់ស្តែងការសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ជូន ព្រមទាំងបានអានទិសដៅអនុវត្តន៍បន្តនៅឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធភាព។

អញ្ជើញមានប្រសាសន៍សំណេះសំណាលបូកសរុបលទ្ធផលកិច្ចបរជុំនាឱកាសនោះឯកឧត្តម ប្រាក់ សុវណ្ណា ក្នុងនាមឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងជើងគោក បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង  នាយទាហាន នាយាទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៏លេខ១៤ កងឯកភាពពាក់ពន្ធ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានរួមគ្នាអនុវត្តន៍ភារកិច្ចដែលខ្លួនទទួលខុសទាំងការងារសហការ ទាំងការងារកិច្ចសហការតាមខ្សែរបន្ទាត់ព្រំដែន។

ឯកឧត្តមបានគូសបញ្ជាក់សភាពការណ៍នយោបាយទូទៅទាំងនៅក្នុងស្រុក និងក្រៅប្រទេសដែលកំពុងមានការវិវឌ្ឍ ក្នុងនោះ កម្ពុជាបានបញ្ចប់សង្គ្រាមជាស្ថាពរក្រោមនយោបាយបង្រួបបង្រួមជាតិ តាមរយះនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលរក្សាបានស្ថេរភានយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ និងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម បានផ្តាំផ្ញើដល់អង្គសិក្ខាសាលាបន្តអនុវត្តន៍ការងារប្រចាំឆ្នាំ២០១៩ប្រកបដោយជោគជ័យ បន្តចូលរួមគាំទ្រ និងអនុវត្តន៍កម្មវិធីយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់តំណាក់កាលទី៤ ក្នុងទិសដៅកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ថាភិបាល បន្តកសាងអង្គភាពរឹងមាំលើគ្រប់វិស័យដើម្បីប្រៀបការពារជាតិ បន្តសហការជាមួយសមត្ថកិច្ច អាជ្ញាធរដែនដីដើម្បី ភូមិ ឃុំមានសុវត្ថិភាព បន្តហ្វឹកហ្វឺនសមត្ថភាពជាប្រចាំ ធានាគ្រប់គ្រងថែទាំយោធូបករណ៍ទុកដាក់ក្នុងឃ្លាំង មានសុវត្ថិភាព។

ជាពិសេស បន្តខិតខំរៀនសូត្រ អប់រំចិត្តសាស្ត្រជាប្រចាំ និងបន្តអនុវត្តន៍អនុសាសន៍ទាំង១០ អភិក្រម ៥ បាវចនា២
របស់សម្តេតេជោ ហ៊ុន  សែន និងបន្តរក្សាកិច្ចសហប្រតិបត្តិល្អបណ្តាប្រទេសជិតខាងល្អ ជាព្រំដែនសន្តិភាព កិច្ចសហប្រតិការ និងអភិវឌ្ឍន៍ បន្តពង្រីកជាមួយសម្ព័ន្ធមេត្រីភាពជាមួយអង្គភាព ក្រសួង ស្ថាប័នស៊ីវិល និងរក្សាបានសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អជានិច្ច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner