សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៅខេត្តស្ទឹងត្រែង

កងម្លាំងប្រដាប់អាវុធទាំងអស់ ធ្វើយ៉ាងណាឲ្យប្រជាជនមានការកក់ក្តៅ និងមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន។ នេះជាប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងនៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ និងនគរបាល រួមជាមួយមន្រ្តីរាជការស៊ីវិល នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២0១៩ នៅ យោធភូមិភាគទី១ខេត្តស្ទឹងត្រែង។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានដាស់តឿនដល់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកម្លាំងប្រដាប់អាវុធទាំងអស់ ដែលជាកម្លាំងស្នូល ត្រូវក្តាប់ឲ្យជាប់នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៃយើង ដែលក្នុងរយៈពេលកន្លងមកនេះ សម្តេចបានចូលរួមអបអរសាទរខួបទី២០ នៃការបង្កើតកងទ័ពជើងគោក ក្នុងនោះសម្តេចបានផ្តល់អនុសាសន៍១០ចំណុចផងដែរ ជាពិសេសទៅទៀតនោះ គឺត្រងត្រាប់ស្តាប់នូវការ ថ្លែងសុន្ទរកថារបស់សម្តេចតេជោ ដែលសម្តេចមានប្រសាសន៍សំខាន់បំផុតនោះ គឺត្រូវពង្រឹងនូវសុខសន្តិភាព ក៏ដូចជាថែរក្សានូវសណ្តាប់ធ្នាប់សាធារណៈ ត្រូវការពារឲ្យបានគត់មត់ និងផ្តល់នូវទំនុកចិត្ត និងជំនឿជឿជាក់ របស់ប្រជាជនយើង នោះទើបហៅថាជោគជ័យគ្រប់កិច្ចការទាំងអស់របស់ប្រទេសជាតិ។

សូមបញ្ជាក់ថា ក្នុងដំណើរបេសកកម្មរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នាពេលនេះ គឺសំដៅសំខាន់បំផុត គឺការចុះជួបសួរសុខទុក្ខ និងការជូនពរដល់កងកម្លាំងទាំងអស់ នៅតាមអង្គភាព ជាពិសេសនៅតាមបណ្តោយ ព្រំដែនកម្ពុជាទាំងអស់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner