ក្រុមហ៊ុន Apple គ្រោងបិទហាងចំនួន៣០កន្លែងទៀត ដែលសរុបឡើងដល់៧៧កន្លែងនៅសហរដ្ឋអាម៉េរិក

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple ប្រកាសថា ខ្លួនគ្រោងបិទហាងចំនួន៣០កន្លែងបន្ថែមទៀត ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅតាមបណ្តារដ្ឋចំនួន០៧ ក្នុងនោះក៏រួម មានទាំងរដ្ឋកាលីហ្វ័រញ៉ាផងដែរ នាំឱ្យចំនួនហាងដែលបិទសរុបកើនឡើងដល់៧៧កន្លែងហើយ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។

ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះបានបញ្ជាក់ថា ហាងរបស់ខ្លួននៅរដ្ឋអាឡាបាម៉ា កាលីហ្វរញ៉ា ចចជា ល្វីសាណា ណេវ៉ាដា និងអូក្លាហូម៉ា នឹងត្រូវបិទគិតចាប់ពី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈក្រុមហ៊ុន Apple មានហាងសរុបចំនួន២៧១កន្លែង នៅទូទាំងសហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា Apple ស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងៗគេ ដែលបានបិទទ្វារហាងរបស់ខ្លួននៅជុំវិញពិភពលោក ដើម្បីឆ្លើយតបចំពោះការរីករាលដាលនៃជំងឺឆ្លងជាសកល COVID-19 ។ បន្ទាប់ពីស្ថានការណ៍បានធូរស្រាលបន្តិច Apple ក៏បានសម្រេចបើកទ្វារហាងឡើងវិញដោយការប្រុងប្រយ័ត្ន ប៉ុន្តែឥឡូវការហាក់កើនឡើងខ្លាំងសាជាថ្មី នៃករណីឆ្លង COVID-19 នៅតាមរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក បានបង្ខំឲ្យ Apple បិទហាងម្តងទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner