នាយករដ្ឋមន្ត្រីវៀតណាមអំពាវនាវឱ្យប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយជ្រូកអាហ៊្វ្រិក

នាយករដ្ឋមន្ត្រីវៀតណាមបានមានប្រសាសន៍កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ម្សិលមិញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយជ្រូកអាហ៊្វ្រិក ត្រូវធ្វើឡើងឱ្យដូចនឹងការប្រយុទ្ធជាមួយសត្រូវដូច្នេះដែរ ដោយរួមមានការចូលរួមប្រយុទ្ធប្រឆាំងពីគ្រប់បណ្តាភាគីពន្ធ័ និងគ្រប់កម្រិត។

លោក Nguyen Xuan Phuc (ង្វៀន សួនហ្វុក) ក៏បានព្រមព្រៀងឱ្យមានការបង្កើនកញ្ចប់ថវិកាដល់គ្រួសារកសិករដែលមានជ្រូកត្រូវគេយកមកសម្លាប់ និងត្រូវសម្រួលឱ្យមានវិធានការ ដែលក្រុមកសិករអាចទទួលបានជំនួយដោយងាយស្រួល។ បើតាមនាយកដ្ឋានសុខភាពសត្វ បានឱ្យដឹងថា ជំងឺផ្តាសាយជ្រូកអាហ៊្វ្រិកនេះ បានឆ្លងចូលប្រទេសវៀតណាមនៅដើមខែកុម្ភៈ ហើយរហូតមកដល់ពេលនេះ បានឆ្លងរាលដាលក្នុងស្រុកចំនួន៧ នាភាគខាងជើងប្រទេស។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ជំងឺផ្តាសាយជ្រូកអាហ៊្វ្រិកនេះ បានកើតមាននៅក្នុងប្រទេសចំនួន២១ ហើយមិនទាន់មានថ្នាំចាក់បង្ការមេរោគនេះនោះទេ។ ជំងឺផ្តាសាយជ្រូកអាហ៊្វ្រិក គឺជាមេរោគឆ្លងដែលអាចប៉ះពាល់ដល់ទាំងជ្រូកស្រុក និងជ្រូកព្រៃ ហើយវាអាចឆ្លងតាមរយៈជ្រូកឈឺ ឬជ្រូកងាប់ដោយសារជំងឺនេះ។ ក៏ប៉ុន្តែមេរោគនេះមិនអាចប៉ះពាល់ដល់សុខភាពមនុស្សឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner