សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ រៀល ជូនគ្រួសារសព អតីតយុទ្ធជន
ស.អ.កខេត្តកំពង់ឆ្នាំង : ថ្ងៃព្រហស្បតិ៍ ៩ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២:៣០នាទីរសៀល លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជនខេត្ត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, លោក ឃូ សុផាន់ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ,លោក ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិក រួមជាមួយសមាជិក ស.អ.ក សាខា ស្រុក ឃុំ ភូមិ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និង នាំយកនូវសាររំលែកទុក្ខ រួមជាមួយថវិកាចំនួន ៤,០០០,០០០ រៀល ជូនលោក ស្រី ឈិត រតនា ត្រូវជាភរិយា របស់សពសមាជិក ស.អ.ក ឈ្មោះ ផា ម៉ៅ ប្រភេទនិវត្តជន ID(RA11002280) បានទទួលមរណភាពនៅវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។