នាយករដ្ឋមន្រ្តីប៉ាគីស្ថានអញ្ជើញភាគីឥណ្ឌាមកចរចាគ្នា

ប៉ាគីស្ថាន៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ នៅថ្ងៃពុធនេះ បានអញ្ជើញភាគីឥណ្ឌាមកធ្វើកិច្ចពិភាក្សាគ្នាស្តីពីការប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្ម ក៏ដូចជាការកាត់បន្ថយភាពតានតឹងរវាងប្រទេសភូមិផងរបងជាប់គ្នា ទំាងពីរនេះ ។

ការលើកឡើងបែបនេះរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានកើតមានឡើងស្របពេលដែលលោក អ៊ីមរ៉ាន់ ខាន់ បានថ្លែងសារថ្នាក់ជាតិតាមរយៈទូរទស្សន៍រដ្ឋ នៅចំពោះមុខភាពតានតឹងរវាងប្រទេសទំាងពីរ (ប៉ាគីស្ថាន-ឥណ្ឌា) បន្ទាប់ពីការវាយប្រហារដោយបំផ្ទុះគ្រាប់អត្តឃាតកាលពីពេលថ្មីៗនេះ ទៅលើមន្រ្តីឥណ្ឌានៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។

ការថ្លែងរបស់មេដឹកនំាប៉ាគីស្ថានខាងលើទៀតសោត ត្រូវបានធ្វើឡើងបន្ទាប់ពីយោធាប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះយោធាឥណ្ឌាចំនួន២គ្រឿង និងបានចាប់ខ្លួនពីឡុតឥណ្ឌាម្នាក់ផងដែរ។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិក និងចិន បានធ្វើការអំពាវនាវឱ្យប្រទេសទាំងពីររក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ព្រោះប្រទេសទាំងពីរសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ និងធ្លាប់មានប្រវត្តិទាស់ទែងគ្នាជាច្រើទសវត្សរ៍មកហើយ នៅតាមតំបន់ព្រំដែន ជាពិសេសគឺតំបន់កាស្មៀរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner