ស្អែកនេះ ប្រធានរដ្ឋវៀតណាមនឹងជួបប្រធានាធិបតីអាម៉េរិក នៅក្រៅជំនួបកំពូលត្រាំ-គីម
អត្ថបទដោយ៖
Kien Sereyvuth
ប្រធានរដ្ឋវៀតណាម លោក ង្វៀន ភូត្រុង និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក នឹងទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដោយឡែកពីគ្នា ក្នុងទីក្រុងហាណូយ នៅថ្ងៃពុធទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបើតាមក្រសួងការបរទេសវៀតណាមកាលពីថ្ងៃទី២៥ កុម្ភៈម្សិលមិញ ចេញផ្សាយដោយសារព័ត៌មានហ្ស៊ីនហួរ។

តាមគម្រោង លោក ត្រាំ នឹងមកដល់ហាណូយនៅថ្ងៃអង្គារ៍ទី២៦កុម្ភៈនេះ។ ទស្សនកិច្ចនេះមិនមែនជាផ្លូវការទេ ប៉ុន្តែលោកក៏ត្រូវជួបបណ្តាមេដឹកនាំវៀតណាម ពិភាក្សាអំពីបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអាម៉េរិក។

សូមបញ្ជាក់ថា ជំនួបកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម មេដឹកនាំកំពូលរបស់កូរ៉េខាងជើងនឹងធ្វើឡើង នៅក្រុងហាណូយ ចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩៕ធ.ដ


