តុលាការលើកលែងការចោទប្រកាន់លោក ជា មុនី (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ត្រូវបានតុលាការលើកលែងការចោទប្រកាន់ហើយយោងតាមលិខិតមួយដែលក្រុមសារព័ត៌មានទើបបានទទួលនៅថ្ងៃនេះ។ លោក ជា មុនី ត្រូវ បានមេដឹកនាំសហជីពចំនួន១២០ បានដាក់ពាក្យប្តឹងទៅតុលាការកាលពីចុងឆ្នាំ២០១៧ ដោយចោទថា លោកបានជាប់ពាក់ព័ន្ធនូវការអំពាវនាវឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា។ លោក ជា មុនី   អាយុ៤៨ឆ្នាំ ពេលនោះ បានរងការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។ ប៉ុន្តែយោងតាមលិខិតជូនដំណឹងស្តីពីការលើកលែងចោទប្រកាន់ចុះថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៨ ជនត្រូវចោទឈ្មោះជា មុនី ត្រូវបានសម្រេចលើកលែងការចោទប្រកាន់ហើយ តាមដីកាលេខ៦០៤៩។ សេចក្តីរាយការណ៍បានកត់សម្គាល់ថាលោក ជា មុនី ក្រោយមានពាក់បណ្តឹងនោះ បានគេចខ្លួនទៅនៅក្រៅប្រ ទេសដែលរហូតមកទល់នឹងពេលនេះ មិនទាន់វិលត្រឡប់ចូលមកក្នុងប្រទេសវិញឡើយ។ សេចក្តីរាយការណ៍ពីប្រភពដែលស្និទ្ធនឹងលោក ជា មុនី បាននិយាយថា លោក ជា មុនី កំពុងតែស្ថិតនៅក្នុងប្រទេសថៃជាមួយ អតីតក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner