ប្រធានាធិបតីរុស្ស៊ី និងសមភាគីបារាំងព្រមព្រៀងបន្តកិច្ចសហការលើដំណើរការស្វែងរកសន្តិភាពនៅស៊ីរី

រុស្ស៊ី៖ វិមានក្រឹមឡំាងបានលើកឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានព្រមព្រៀងគ្នាក្នុងអំឡុងពេលសន្ទនាតាមប្រព័ន្ធទូរសព្ទ ដើម្បីបន្តកិច្ចសហការគ្នារវាងប្រទេសទាំងពីរ ក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយសន្តិភាពនៅស៊ីរី។

បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡំាង មេដឹកនាំទាំងពីរបានធ្វើការកត់សម្គាល់ពីភាពចាំបាច់ ក្នុងការលើកកម្ពស់កិច្ចចរចាផ្នែកនយោបាយអន្តរស៊ីរី និងការចាប់ផ្តើមការងាររបស់គណៈកម្មាធិការធម្មនុញ្ញ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន និងលោក ម៉ាក្រុង ថែមទំាងបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីពន្លឿនការដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែនផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner