ព្រះតេជគុណ ហោ សុខុន ត្រូវបានផ្សឹក ទំនងជាដោយសារមូលហេតុ«មានចេតនាទុច្ចរិតបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា»

អត្ថបទដោយ៖
Kien Sereyvuth

កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ត្រូវបានផ្សឹក ទំនងជាដោយសារមូលហេតុ «មានចេតនាទុច្ចរិតបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា ពោលគឺសម្តេចក្រឡាហោម និងសម្តេចតេជោ តែម្ដង»។ សេចក្តីសម្រេចផ្លូវការរបស់គណៈសង្ឃនាយកនៃកម្ពុជា ពុំបានបញ្ជាក់ពីមូលហេតុនៃការផ្សឹកព្រះតេជគុណ ហោ សុខុន ទេ។

គណៈសង្ឃនាយក សម្រេចបញ្ចប់តួនាទី និងភារកិច្ចព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ បញ្ចប់តួនាទីជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជ និងជាតួនាទីជាទីប្រឹក្សាសម្តេចព្រះសង្ឃនាយកឱ្យនៅត្រឹមជា”ភិក្ខុធម្មតាវិញ”។ ទាក់ទងនឹងបញ្ហានេះដែរ សម្តេចសង្ឃ ឃឹម សន ព្រះមេគណៈរាជធានីភ្នំពេញ មានសង្ឃដីកាថា”ព្រះតេជគុណ ហោ សុខុន សុំផ្សឹកខ្លួនឯង”។

សូមបញ្ជាក់ថា សារជាច្រើន រួមទាំងការ Live Facebook ផងនោះ ត្រូវបានមហាជនទូទៅចាត់ទុកថា “មានចេតនាទុច្ចរិតបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា”ដោយលើកតម្កើងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើជានាយករដ្ឋមន្ត្រី ជំនួសសម្តេចតេជោ ប្រសិនបើសម្តេចតេជោដោះស្រាយបញ្ហា EBA មិនបាន។ មហាជនទូទៅជាច្រើន បានគាំទ្រឱ្យគណៈសង្ឃ ផ្សឹកព្រះតេជគុណ ហោ សុខុន ព្រោះបានធ្វើខុសធម៌វិន័យ Live Facebook មានចេតនានយោបាយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner