សារព័ត៌មានសហរដ្ឋអាម៉េរិកផ្សាយថា នៅចុងខែមេសា ឆ្នាំនេះ កងកម្លំាងអាម៉េរិកទាំងអស់នឹងត្រូវដកចេញពីប្រទេសស៊ីរី

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានអាម៉េរិក Wall Street Journal បានធ្វើសេចក្ដីរាយការណ៍មួយ ដោយផ្អែកលើប្រភពដែលទទួលបានពីមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ បានឱ្យដឹងថា កងទ័ពអាម៉េរិកទាំងអស់ នៅចុងខែមេសាខាងមុខនេះ នឹងត្រូវដកចេញពីប្រទេសស៊ីរី បើទោះជាមានការព្រមានថា ចំណាត់ការនេះ អាចនឹងធ្វើឱ្យក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ប្រមូលកម្លាំងជាថ្មីឡើងវិញ។

កាលពីខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងកងទ័ពអាម៉េរិកប្រមាណ២,០០០នាក់ចេញពីទឹកដីស៊ីរី ដោយសារតែក្រុម ជ្រុលនិយមរដ្ឋអ៊ីស្លាម ISIS ត្រូវបានកម្ចាត់ទាំងស្រុងហើយ។

យ៉ាងណាមិញ ការសម្រេចចិត្តនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សម្ព័ន្ធមិត្តមួយចំនួន ដែលបានចូលរួមក្នុងក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាម៉េរិក ខណៈអ្នកជំនាញជាច្រើនព្រមានថា ពួកភេវរករដ៏ព្រៃផ្សៃនេះ នឹងកកើតឡើងជាថ្មី បន្ទាប់ពីកងទ័ពអាម៉េរិកត្រូវបានដកចេញពីស៊ីរី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner