អាស៊ីប៉ាស៊ីហ្វិកទទួលបានទេសចរអន្តរជាតិ៦៨៨លាននាក់ កាលពីឆ្នាំ២០១៨

ទីភ្នាក់ងារ PATA ដែលធ្វើការលើចំនួនទេសចរអន្តរជាតិមកតំបន់អាស៊ីប៉ាស៊ីហ្វិក បានចេញផ្សាយរបាយការណ៍កាលពីម្សិលមិញថា ទេសចរអន្តរជាតិដែលបានមកទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍នានា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើង៧,៨ភាគរយ កាលពីឆ្នាំ២០១៨ ក្នុងនោះ មានចំនួនសរុប៦៨៨លាននាក់ ច្រើនជាងឆ្នាំ២០១៧ជិត៥០លាននាក់។

សារព័ត៌មាន The Nation បានចេញផ្សាយរបាយការណ៍របស់ PATA ឬ សមាគមធ្វើដំណើរអាស៊ីប៉ាហ្វិក ជារបាយការណ៍សង្ខេបស្តីពីការព្យាករណ៍ទេចរអាស៊ីប៉ាស៊ីហ្វិក ២០១៩-២០២៣។ យោងតាមរបាយការណ៍ថា គោលដៅទេសចរណ៍ចំនួន៤០ក្នុងប្លុកអាស៊ីប៉ាស៊ីហ្វិកត្រូវបានគេជឿជាក់ថា ទទួលកំណើនទេសចរកើនឡើងជាមធ្យម ៥,៥ភាគរយប្រចាំឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៨ ដល់២០២៣ ក្នុងនោះ ត្រៀមទទួលទេសចរអន្តរជាតិ៩០០លាននាក់ នៅឆ្នាំ២០២៣៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner