ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ១១គីឡូម៉ែត្រ ត្រូវបានចាប់ផ្ដើមកសាងហើយតាមការសន្យា របស់ក្រុមការងារថ្នាក់ជាតិជូនប្រជាពលរដ្ឋ ក្នុងឃុំចំនួន៣ ក្នុងស្រុកកំពង់ត្រឡាច

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងឃុំ៣នៃស្រុកកំពង់ត្រឡាច ទទួលបានផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ១១ គីឡូម៉ែត្រភ្ជាប់ចេញពីចំណុចសាលាបឋមសិក្សាអ្នកតាហាងឆ្លងកាត់ឃុំ ៣មាន ឃុំកំពង់ត្រឡាច  ឃុំច្រេស និងឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងដូចគ្នាថា ផ្លូវមួយខ្សែនេះពីដើមជាផ្លូវរទេះគោដែលពិបាកក្នុងការធ្វើដំណើរ សម្រាប់បងប្អូនប្រជាពលរដ្ឋក្រោយមកមានការកសាងផ្លូវជាគ្រោះក្រហមរបស់អង្កការក្រៅរដ្ឋាភិបាល តែវាមានទំហ៊ុផ្លូវនេះតូចពិបាកក្នុងការធ្វើដំណើរណាស់ ក្រោយមកបានរងកាតខូចខាតបើរដូវវស្សាវិញកាន់តែពិបាកខ្លាំង ហើយរដូវប្រាំងខ្សាច់ទៀតផង ។

ប្រជាពលរដ្ឋបានសម្តែងពីទឹកចិត្តសប្បាយរីករាយ ដែលការទន្ទឹងរងចាំយូរហើយនោះតាមការសន្យាឥឡូវបានបានមកដល់ផ្លូវមួយខ្សែរ ដែលកំពង់ធ្វើការសាងសងផ្លូវនេះគម្រោងក្រាលកៅស៊ូដែលមិនធ្លាប់មាន ហើយក៏ជាប្រវត្តិសាស្ត្រ ដែលនៅជនបទមានផ្លូវក្រាលកៅស៊ូបែបនេះ និងងាយស្រួលក្នុងការធ្វើដំណើរដឹកកសិផល ទៅកាន់ទីផ្សារនិងដឹកអ្នកជម្ងឺទៅមន្ទីពេទ្យ សាលារៀនបានរហស័ផងដែរ ។ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់ត្រឡាចខណះដែលផ្លូវ មួយខ្សែនេះកាត់តាមភូមិស្រុករបស់គាត់សូមឱ្យសម្ដេច មានសុខភាពបរិបូណ៌ ប្រាជ្ញាឈ្លាសវៃបន្តដឹកនាំ ប្រទេសជាតិជារៀងរហូត ។

អនុប្រធានទី ១ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧត្តម ញាណឡេង បានឲ្យដឹងថាផ្លូវមួយខ្សែនេះមានប្រវែង ១១គីឡូម៉ែត្រខ្នងលើ ៦ ម៉ែត្រតភ្ជាប់ចេញពីផ្លូវកៅស៊ូក្នុងឃុំកំពង់ត្រឡាច ទៅឃុំច្រេស និងបានតភ្ជាប់មកផ្លូវក្រាលកៅស៊ូក្នុងឃុំតាជេស ដែលជាគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ពាក់ព័ន្ធនឹងករណីខាងលើនេះប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក ជិន រដ្ឋា បានអោយអ្នកយកព័ត៌មានយើងដឹងថានៅថ្ងៃទី០១ កក្កដា ២០២០នេះ ផ្លូវ១ខ្សែប្រវែង១១គីឡូម៉ែត្រចាប់ផ្តើមការសាងសង់នៅក្នុងខែមករា២០២០ ហើយការសាងសង់នេះក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងត្រូវបានបញ្ចប់នៅឆ្នាំ២០២១ ខាងមុខនេះផងដែរ៕ ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner