យានអវកាស Yutu-2 របស់ចិន ចាប់ផ្តើមបេសកម្មលើកទី២របស់ខ្លួន ដែលស្ថិតនៅចំហៀងផ្ទៃម្ខាងទៀតរបស់ព្រះចន្ទ

ចិន៖ យានអវកាសឈ្មោះថា យូធូ-២ ឬទន្សាយគជ់ទី២ ជាប្រភេទ រ៉ូវើ មានកង់អាចចល័តទៅមកបាន ចាប់ផ្តើមបេសកម្មលើកទី២របស់ខ្លួននៅដើមសប្តាហ៍នេះ ដែលស្ថិតនៅចំហៀងផ្ទៃម្ខាងទៀតរបស់ព្រះចន្ទ បន្ទាប់ពីបានផ្អាកដោយសារតែរលកវិទ្យុព្រះអាទិត្យ បានបង្កើនសីតុណ្ហភាពលើផ្ទៃព្រះច័ន្ទដល់ជាង១០០អង្សាសេ។

សូមបញ្ជាក់ថា យាន «ឆាងអឺទី៤» បានចុះទៅដល់តំបន់រណ្តៅ វុន ខាម៉ាន់ ដែលស្ថិតនៅចំហៀងផ្ទៃម្ខាងទៀតរបស់ព្រះចន្ទ កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅនេះ ហើយយាន យូធូ-២ ឬ «ទន្សាយគជ់ទី២» បានចាកចេញពីវា ដើម្បីរត់លើដីព្រះចន្ទនៅប៉ុន្មានម៉ោងក្រោយ នៅក្នុងថ្ងៃជាមួយគ្នា។ ក្រោយមក យានរ៉ូវើ នេះ បានសម្រាកមួយរយៈ ដោយសារតែរលកវិទ្យុសកម្មព្រះអាទិត្យ បានបង្កើនសីតុណ្ហភាពលើផ្ទៃព្រះចន្ទដល់ជាង១០០អង្សាសេ និងទើបចាប់ផ្តើមការងារឡើងវិញនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

បេសកកម្មរុករកឋានព្រះចន្ទរបស់ប្រទេសចិន បានចាប់ផ្តើមកាលពីឆ្នាំ២០០៤មកម្ល៉េះ ហើយជាច្រើនឆ្នាំកន្លងទៅនេះ ទីភ្នាក់ងារអវកាសចិនធ្លាប់បានបញ្ជូនផ្កាយរណប (ឆាងអឺទី១ និងឆាងអឺទី២) ទៅកាន់គន្លងគោចររបស់ព្រះចន្ទ ក៏ដូចជាយាន លែនឌើ «ឆាងអឺទី៣» និងយាន រ៉ូវើ «ទន្សាយគជ់ទី១» ទៅចុះចតលើផ្ទៃព្រះចន្ទ។ សម្រាប់ការចុះចតនៅចំហៀងទៀតរបស់ព្រះចន្ទ ដែលគេហៅថាតំបន់ «Far Side ឬ Dark Side» នោះ គឺជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner