Apple ក្លាយជាក្រុមហ៊ុនមានទ្រព្យច្រើនជាងគេបង្អស់លើពិភពលោក

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple ទ្រព្យសរុបប្រមាណ៨២៣,៥ពាន់លានដុល្លារអាម៉េរិក ក្លាយជាក្រុមហ៊ុនដែលមានទ្រព្យច្រើនជាងគេបង្អស់ លើពិភពលោកជាថ្មីម្តងទៀត នេះបើតាមការការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៦ កុម្ភៈនេះ។

ប្រភពថា ក្រុមហ៊ុនដែលតាមពីក្រោយ Apple រួមមានដូចជា Microsoft មានតម្លៃប្រមាណ៨២០ពាន់លានដុល្លារអាម៉េរិក បន្ទាប់មកទៀត គឺក្រុមហ៊ុន Amazon មានតម្លៃប្រមាណ៨១៥ពាន់លានដុល្លារអាម៉េរិក។ ភាគហ៊ុនរបស់ Apple នៅតែបន្តកើនឡើង ក្នុងនោះ ក្រុមហ៊ុនផលិត iPhone មួយនេះបង្កើនភាគហ៊ុនប្រមាណជាង១២ភាគរយ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple ក៏បានបាត់បង់ចំណូលច្រើនដែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេស ព្រមានពីតម្រូវការយឺតលើផលិតផលទូរសព្ទ iPhone នៅប្រទេសចិន នាដើមឆ្នាំ២០១៩៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner