អ្នកជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា សហរដ្ឋអាម់េរិកគួរតែប្រយ័ត្ន ចំពោះជំងឺផ្តាសាយជ្រូកថ្មីដែលទើបរកឃើញនៅចិន

សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដែលត្រូវបានដាក់ឈ្មោះថា «G4 virus ឬ G4 EA H1N1» និងមានដើមកំណើតកើតចេញពីអំបូរវីរុសផ្ដាសាយជ្រូក H1N1 នេះបើតាមសារព័ត៌មាន ស្ពូតនីគ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។

ពាក់ព័ន្ធនឹងការផ្ទុះឡើងជំងឺផ្ដាសាយជ្រូកថ្មីនេះ អ្នកជំនាញជាន់ខ្ពស់អាម៉េរិក ប្រចាំវិទ្យាស្ថានជាតិជំងឺឆ្លងលោក អាន់ថូនី ហ្វូស៊ី បានព្រមានថា វីរុសថ្មីនេះ អាចមានលទ្ធផលបង្កទៅជាជំងឺរាតត្បាតសកល បន្ថែមពីលើជំងឺឆ្លងបច្ចុប្បន្ន COVID-19 ដោយលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកគួរតែប្រយ័ត្នខ្លួនទុកជាមុន ដើ ម្បីកុំឲ្យសេណារីយ៉ូដូចជា COVID-19 កើតមានឡើងជាថ្មី ។

សូមជម្រាបថា ក្រុមជំនាញអាម៉េរិកកំពុងតែតាមដានយ៉ាងសកម្ម ចំពោះការរកឃើញជំងឺផ្តាសាយជ្រូកថ្មីនៅក្នុងប្រទេសចិន ខណៈវីរុសថ្មីនេះ ត្រូវបានគេជឿជាក់ថា បានវិវឌ្ឍន៍ចេញពីជំងឺ A/H1N1 ដែលធ្លាប់បង្កជាជំងឺរាតត្បាលសកលម្តងកាលពីឆ្នាំ២០០៩ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner