រថយន្ត២គ្រឿងបុកគ្នាចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យហូរប្រេងពេញផ្លូវ

ភ្នំពេញ៖ រថយន្តប្រភេទដឹកទំនិញបុកជាមួយរថយន្តប្រភេទបែនដឹកថ្មចំពាក់កណ្តាលបណ្តាលឲ្យបែកធុងប្រេងហូរពេញដងផ្លូវ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត កាលពីម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅច្រមុះជ្រូកឃ្មួញ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពឲ្យដឹងថា មុនកើតហេតុបានឃើញរថយន្តបែនដឹកថ្មមួយគ្រឿងម៉ាក IZUZU
ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-0930 បើកតាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានបត់ឆ្វេង ស្រាប់តែមានរថយន្តប្រភេទដឹកទំនិញពណ៌ សពាក់ស្លាកលេខ
ភ្នំពេញ3A-1934 បើកមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តបែនដឹកថ្ម បណ្តាលឲ្យបែកធុងប្រេងហូរពេញដងផ្លូវ ប៉ុន្តែសំណាងល្អ មិនមានអ្នករងរបួសនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះមកវាស់វែង និងយករថយន្តទាំង២ មករក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner