iPhone នឹងបន្តបញ្ចុះតម្លៃ ក្រោយចំណូលពីការលក់ធ្លាក់ចុះខ្លាំង
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បាននិយាយថ្មីៗនេះ ដោយទទួលស្គាល់ថា ដោយសារតែតម្លៃថ្លៃ សម្រាប់សេរី iPhone XS, XS Max និង iPhone XR ជាដើមនោះ ទើបការលក់ជួបហានិភ័យ។

អំឡុងការប្រកាសពីចំណូលប្រចាំត្រីមាសចុងក្រោយនេះ Apple ក៏បានសម្រេចថា នឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រកំណត់តម្លៃ iPhone លើទីផ្សារអន្តរជាតិ ដោយអាចមានជាការទម្លាក់តម្លៃនៅលើទីផ្សារប្រទេសឥណ្ឌា ឬ ប្រេស៊ីលជាដើម។ កន្លងមក Apple បានបញ្ចុះតម្លៃ iPhone លើទីផ្សារពីររួចមកហើយ រួមមានប្រទេសចិន និងប្រទេសជប៉ុន។

ចំណូលពីការលក់ iPhone ប្រចាំត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ មានការធ្លាក់ចុះ១៥% ធៀបនឹងឆ្នាំមុន ទើបលោក Tim Cook ត្រូវបានគេចោទសួរក្នុងអំឡុងការប្រកាស ទាក់ទងនឹងតម្លៃ iPhone បែបនេះ៕ធ.ដ

