រដ្ឋបាលក្រុងញ៉ូវយ៉កពិន័យធនាគារអង់គ្លេសមួយ៤០លានដុល្លារអាម៉េរិក ពាក់ព័ន្ធនឹងផ្សាររូបិយប័ណ្ណបរទេស

សហរដ្ឋអាម៉េរិក៖ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុនៃរដ្ឋបាលក្រុងញ៉ូវយ៉កនៃសហរដ្ឋអាម៉េរិក ហៅកាត់ថា DFS កាលពីថ្ងៃអៃង្គារម្សិលមិញ បានសម្រេចពិន័យក្រុមហ៊ុនអង់គ្លេសមួយ ក្នុងទំហំទឹកប្រាក់៤០លានដុល្លារអាម៉េរិក ពីបទប៉ុនប៉ងផ្តល់កិច្ចព្រមព្រៀងក្នុងផ្សាររូបិយប័ណ្ណបរទេសដែលខុសច្បាប់ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។

ស្ថាប័ននេះ បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ខ្លួនបានសម្រេចពិន័យក្រុមហ៊ុន Standard Chartered Plc ដែលគេស្គាល់ថា មានមូលដ្ឋាននៅប្រទេសអង់គ្លេស ក្នុងទំហំទឹកប្រាក់៤០លានដុល្លារអាម៉េរិក ក្រោយរកឃើញថា ក្រុមហ៊ុននេះចង់មានគម្រោងផ្តល់កិច្ចសន្យាមួយពាក់ព័ន្ធនឹងទីផ្សាររូបិយប័ណ្ណបរទេស នៅចន្លោះពីឆ្នាំ២០០៧ ដល់២០១៣។

ជាមួយគ្នានេះដែរ ធនាគារ Standard Chartered Plc មួយនេះបានអះអាងថា ខ្លួនបានព្រមព្រៀងលើសេចក្តីសម្រេចអនុញ្ញាត ឲ្យមានពាណិជ្ជកម្មប្តូរប្រាក់បរទេស និងអាជីវកម្មទិញលក់ តាមរយៈសាច់ប្រាក់បែបនេះមែន ក្នុងអំឡុងពេលពីឆ្នាំ២០០៧ ដល់ ២០១៣មែន ប៉ុន្តែទទួលបរាជ័យ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner