កម្លាំងនគរបាលខណ្ឌ៧​មករា បំបែកសម្បុកគ្រឿងញៀននៅអគារបុរីកីឡា ឃាត់ខ្លួនបានជនសង្ស័យ៥នាក់ និងថ្នាំញៀន១៧កញ្ចប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញៈ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងនគរបាលចម្រុះខណ្ឌ៧មករា ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរថ្នាំញៀន​ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅបន្ទប់អគារជានទី៣ ក្នុងបុរីកីឡាក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ​ គឺកម្លាំងបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ទើបកម្លាំងបានដាក់កម្លាំងឃ្លាំមើលរហូតឃើញ ជនសង្ស័យកំពុងធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរថ្នាំ​ កម្លាំងសមត្ថកិច្ចក៏ចុះឡោព័ទ្ធក្របួចបានជនសង្ស័យទាំង៥នាក់ ព្រមទាំងដកហូតបានថ្នាំញៀនមួយចំនួន រួមទាំងសម្ភារប្រើប្រាស់ជាច្រើនផងដែរ។ សមត្ថកិច្ចបានបន្តថា​ ជនសង្ស័យទាំង៥នាក់ ទី១​)ឈ្មោះ​ នេង​ សុខឃាង​ ភេទប្រុស​ អាយុ១៦​ ឆ្នាំ​ ទី២​)ឈ្មោះ​ គីម​ ថៃ​ ភេទប្រុស​ អាយុ២៤​ឆ្នាំ​ ទី៣​)ឈ្មោះ​ យាន​ យិតា​ ភេទប្រុស​ ​អាយុ​២៤ឆ្នាំ​ ទី៤​)ឈ្មោះ​ ឆាយ​ ឌីន​ ភេទប្រុស​ អាយុ​ ៣២​ឆ្នាំ​ និងទី៥)​ ឈ្មោះ​ សុ​ផា​ ណេត​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​។ ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ ដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner