គ្រូបង្វឹកក្លិប Paris Saint-Germain បារម្ភកីឡាករសំខាន់២រូបរបួស មុនជួប Manchester United
គ្រូបង្វឹកក្លិប Paris Saint-Germain លោក Thomas Tuchel កំពុងបារម្ភក្នុងជំនួបជាមួយក្លិបបិសាចក្រហម Manchester United នៅ UEFA Champions League ខែក្រោយនេះ ក្រោយពីកីឡាករសំខាន់២រូប រងរបួសគឺ Neymar និង Marco Verratti ។

គ្រូបង្វិកវ័យ៤៥ឆ្នាំ បានបញ្ជាក់ថា Marco Verratti មានបញ្ហារបួសយូរហើយ ខណៈដែលខ្សែប្រយុទ្ធប្រេស៊ីល Neymar ក៏របួសជើងស្តាំ ក្រោយ PSG ២-០ Strausbourg ដោយលទ្ធផល ក្នុងពានរង្វាន់ France Cup កន្លងមក។ ក្រោយហេតុការណ៍នេះ ក៏ប្រឈមនឹងការជំនួប UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ដែលនឹងឈានចូលមកដល់ នៅខែក្រោយនេះ។

គួរបញ្ជាក់ថា ក្លិបអ្នកមានបារាំង Paris Saint-Germain នឹងធ្វើដំណើរទៅកាន់ទឹកដី Old Trafford នៅថ្ងៃទី១៣ ខែកុម្ភៈ ខាងមុខនេះ ក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ ក្រខណ្ឌ UEFA Champions League ។ ឯជើងទី២ នឹងធ្វើក្នុងទឹកដីបារាំង នាថ្ងៃទី០៧ ខែមីនា៕
