Thierry Henry ត្រូវ Monaco បណ្ដេញចេញ ក្រោយដឹកនាំបាន៣ខែ

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបបារាំង Monaco បានសម្រេចចែកផ្លូវគ្នាជាមួយ Thierry Henry ក្រោយដឹកនាំបានត្រឹម៣ខែ ឬ២០ប្រកួត ទទួលលទ្ធផលខុសការរំពឹងទុក។ Monaco ដែលជាជើងឯកបារាំងក្នុងឆ្នាំ២០១៧ បច្ចុប្បន្នស្ថិតនៅតំបន់ដែលត្រូវកាត់ចេញក្រោយឈ្នះតែ៥ប្រកួតប៉ុណ្ណោះ គិតគ្រប់កម្មវិធីក្រោមការដឹកនាំរបស់ Henry។ លោក Leonardo Jardim រំពឹងថានឹងទៅជំនួសតំណែង Henry ដឹកនាំការប្រកួតនៅសល់រដូវកាលនេះ។

ដោយឡែកជំនួយការគ្រូបង្វឹក Franck Passi ដែលទើបចូលកាន់តំណែងកាលពីខែមុន មានតួនាទីដឹកនាំកីឡាករ ក្នុងក្រុមហ្វឹកហាត់សម្រាប់ចុងសប្ដាហ៍នេះ។ Henry គឺជាកីឡាករស៊ុតចូលទីច្រើនបំផុតរបស់ Arsenal ហើយចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយ Monaco នេះតែម្ដងកាលនៅជាយុវជន។

គួរបញ្ជាក់ថា បុរសសញ្ជាតិបារាំង ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក មុនទៅដឹកនាំនៅ Monaco ហើយក៏ធ្លាប់ត្រូវ Aston Villa ទាក់ទងឲ្យដឹកនាំផងដែរ ប៉ុន្តែការព្រមព្រៀងមិនបានកើតឡើង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner