ចិន និងកូរ៉េខាងត្បូងសហការគ្នាស្វែងរកប្រព័ន្ធព្រមានស្ដីពីបញ្ហាធូលី ដើម្បីប្រឆាំងនឹងការបំពុលបរិយាកាស
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងជើង៖ បើតាមអាជ្ញាធរកូរ៉េខាងត្បូង បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងសេអ៊ូល និងទីក្រុងប៉េកាំង នឹងរួមគ្នាស្វែងរកប្រព័ន្ធព្រមានស្ដីពីបញ្ហាធូលី ស្របពេលមានការប្រឹងប្រែង ដើម្បីប្រឆាំងនឹងការបំពុលបរិយាកាស។

ឆ្លើយតបទៅនឹងបញ្ហានេះដែរ ប្រទេសជិតខាងក៏មានកិច្ចចរចាថ្នាក់ការងារជាច្រើន លើបញ្ហាបរិស្ថានកាលពីដើមសប្តាហ៍នេះផងដែរ ហើយថែមទាំងបានព្រមព្រៀងគ្នាពង្រីកភាពជាដៃគូទ្វេភាគីប្រឆាំងនឹងបញ្ហាធូលី។

គួរបញ្ជាក់ថា ប្រទេសចិនត្រូវបានគេចាត់ទុកថា ជាប្រភពមួយនៃបញ្ហាធូលីដែលកំពុងតែរីកលូតលាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសនៅរដូវរងា និងរដូវផ្ការីកដែលបានផ្តល់ទិសដៅនៃខ្យល់បក់តាមរដូវកាល៕

