កីឡាករ Ashley Cole បានចុះកុងត្រាជាមួយក្លិប Derby County ដល់ចប់រដូវកាលនេះ

អត្ថបទដោយ៖
ហេង វណ្ណា

អតីតជម្រើសជាតិអង់គ្លេស Ashley Cole បានចុះកុងត្រាជាមួយក្លិប Derby County រហូតដល់ចប់រដូវកាលនេះ។ កីឡាករវ័យ៣៨ឆ្នាំដែលធ្លាប់ ឈ្នះ១០៧ប្រកួត ជាមួយជម្រើសជាតិ នឹងត្រលប់មកជួបជុំអតីតមិត្តរួមក្រុមនៅ Chelsea លោក Frank Lampard ដែលបច្ចុប្បន្នជាអ្នកចាត់ការនៅ Derby។

សូមរំលឹកថា Ashley Cole ធ្លាប់លេង៣៨៤ប្រកួតនៅ Premier League ជាមួយ Arsenal និង Chelsea ហើយក៏ធ្លាប់លេងឲ្យ Roma នៅ Serie A ផងដែរ។ ខ្សែការពារឆ្វេងរូបនេះបានបង្ហាញខ្លួន៣២ប្រកួតនៅលីគកំពូលអាមេរិក Major League Soccer ជាមួយក្លិប LA Galaxy កាលពីរដូវកាលមុន មុនពេលចាកចេញកាលពីខែតុលា។ Ashley Cole ធ្លាប់ត្រូវបាន Frank Lampard សរសើរជាខ្សែការពារឆ្វេងរបស់អង់គ្លេស ល្អជាងគេ កាលជំនាន់ឡើងជើងខ្លាំង៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner