ខ្សែការពារ Sergio Ramos រកបានគ្រាប់បាល់ទី១០០ ក្នុងអាជីពស្របពេល Real Madrid ឈ្នះ Leganes ៣-០
កីឡាករ Sergio Ramos បានសម្រេចគ្រាប់បាល់ទី១០០ ក្នុងអាជីពរបស់ខ្លួនក្នុងតំណែងជាខ្សែការពារ ក្រោយទាត់បាល់ពិន័យ១១ម៉ែត្រ កាលពីប្រកួតជួយ Real Madrid យកឈ្នះ Leganes ដោយលទ្ធផល ៣-០ ។ ក្នុងការប្រកួតជើងទី១ នៃពាន Copa del Rey ប្រធានក្រុមរបស់ក្លឹបស្តេចសរូបនេះ បានទទួលឳកាសទាត់បាល់ពិន័យ១១ម៉ែត្រ នានាទីចុងម៉ោងវគ្គទី១ ២គ្រាប់ផ្សេងទៀតរកបានដោយ Lucas Vazquez នាទី ៦៨ និង ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicius Junior នាទី៧៧។
សូមរំលឹកថា នេះជាគ្រាប់បាល់ទី៨០ របស់ខ្សែប្រការពារ Sergio Ramos សម្រាប់ក្លិបជើងឯកលីគកំពូលអេស្ប៉ាញ ៣៣រដូវកាល។ គ្រាប់បាល់ទាំង៨០នេះ បូករួមជាមួយនឹង៣គ្រាប់ កាលពី Ramos នៅក្លិប Sevilla ថែមទាំង១៧គ្រាប់ជាមួយជម្រើសជាតិអេស្ប៉ាញផងនោះ ធ្វើអោយ Ramos រកបាន១០០គ្រាប់ជាផ្លូវការក្នុងអាជីពរបស់ខ្លួន៕ម.ន


ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។