Gonzalo Higuain នឹងក្លាយជាកីឡាករតោខៀវ Chelsea រយៈពេល៤៨ម៉ោងទៀត
អត្ថបទដោយ៖
Kien Sereyvuth
ខ្សែប្រយុទ្ធវ័យ Gonzalo Higuain នឹងក្លាយខ្លួនជាសមាជិកក្លឹបតោខៀវ Chelsea ជាផ្លូវការក្នុងអំឡុងពេល ៤៨ម៉ោងខាងមុខនេះ ។ យោងទៅតាមកាសែត MARCA កីឡាករវ័យ៣១ឆ្នាំខាងលើ នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនៅថ្ងៃពុធនេះ ដើម្បីចចារលក្ខខណ្ឌ ត្រៀមខ្លួនធ្វើជាកូនក្រុមរបស់លោក Maurizio Sarri ។ យោងទៅតាមរបាយការណ៍ដដែល តម្លៃខ្លួនរបស់កីឡាកររូបនេះ អាចនឹងខ្ទង់ ៤០លានអឺរ៉ូ។ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ខាងលើនេះបច្ចុប្បន្នជាកីឡាកររបស់ក្លឹប AC Milan ក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹបសេះបង្កង់ Juventus ។ វត្តមានរបស់កីឡាកររូបនេះនៅតំបន់ប្រយុទ្ធរបស់ តោខៀវ អាចនឹងធ្វើអោយកីឡាករ Alvaro Morata ប្រឈមនឹងការដាក់ខ្ចីជើងទៅកាន់ក្លឹប Sevilla របស់អេស្ប៉ាញវិញ៕


