ប្រធានសហព័ន្ធបាល់ទាត់នីហ្ស៊េរីយ៉ា ចង់អោយ Victor Moses មកជួយជម្រើសជាតិសារជាថ្មី

អត្ថបទដោយ៖
Kien Sereyvuth

លោក Amaju Pinnick ប្រធានសហព័ន្ធកីឡាបាល់ទាត់នីហ្ស៊េរីយ៉ា មានក្តីរំពឹងថា នឹង បានអង្រួនចិត្តកីឡាករ Victor Moses របស់ក្លឹបតោខៀវ Chelsea អោយមកចូលរួម ក្រុម ជម្រើសជាតិបន្តទៀត ។

លោក Amaju Pinnick ដែលមាននាទីជាប្រធានសហព័ន្ធកីឡា បាល់ទាត់នីហ្ស៊េរីយ៉ា និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក បាននិយាយថា លោកនឹងរកពេលវេលាល្អមួយ ដើម្បីធ្វើដំណើរទៅជួប Victor Moses ដើម្បីនិយាយ បញ្ចុះ បញ្ចូលកីឡាករវ័យ ២៨ឆ្នាំរូបនេះ អោយត្រឡប់មកជួយក្រុមជម្រើសជាតិសារជាថ្មី ។

កីឡាករដែលធ្លាប់ជួយនីហ្ស៊េរីយ៉ា លើកពានលំដាប់ទី១ នៃទ្វីបអាហ្រ្វិក កាលពីឆ្នាំ២០១៣ បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយព្រឹត្តិការណ៍ FIFA World Cup ២០១៨ នាពេលកន្លងមកនៅទឹកដីរុស្សី ក្រោមហេតុផល ចង់ផ្តោតសំខាន់លើការជួយក្លឹប Chelsea និងចង់មានពេល វេលាជាមួយគ្រួសារផងនោះ ។

កីឡាករម្ចាស់អាវលេខ១៥ របស់ក្លឹបមូលដ្ឋាននៅទីក្រុងឡុងដ៍ ខាងលើនេះ តែងតែជាប់ឈ្មោះក្នុងបញ្ជីឈ្មោះជម្រើសជាតិនីហ្ស៊េរីយ៉ា តាំងពីឆ្នាំ២០១២ ជាប់ជានិច្ចដល់ ឆ្នាំ២០១៨ ដោយបង្ហាញខ្លួនសរុប ៣៧ដង ព្រមទាំងរកបាន១២គ្រាប់ផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner